km_tn/1pe/02/04.md

4.0 KiB

ព័ត៌មាន​ទូទៅ:

លោកពេត្រុសនិយាយពីការប្រៀបធៀបអំពីព្រះយេស៊ូ និងអ្នកជឿដែលកំពុងរស់នៅដូចជាថ្ម។​ (សូមមើល: rc://*/ta/man/translate/figs-metaphor)

កំពុងមករកព្រះអង្គជាថ្មដ៏រស់

លោកពេត្រុសនិយាយអំពីព្រះយេស៊ូ ដូចជាព្រះអម្ចាស់ជាថ្មមួយនៅក្នុងអាគារ។​ ការបកប្រែរបៀបផ្សេងទៀតៈ «មករកព្រះអម្ចាស់ដែលដូចជាដុំថ្មនៅក្នុងអាគារ ប៉ុន្តែមានជីវិត មិនមែនជាថ្មដែលងាប់ទេ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រះអង្គជាថ្មដ៏រស់

អាចមានន័យថាទី១) «ព្រះអម្ចាស់ជាថ្មមួយ ដែលមានជីវិត» ឬ ទី២) ព្រះអម្ចាស់ជាថ្មដែលផ្តល់ជីវិត»

ដែលជាមនុស្សបានបោះបង់ចោល

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដែលត្រូវបានមនុស្សបដិសេធ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

តែព្រះអម្ចាស់បានជ្រើសរើសព្រះអង្គវិញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ប៉ុន្តែត្រូវបានព្រះអម្ចាស់ជ្រើសរើស» (សូមមើល rc://*/ta/man/translate/figs-activepassive)

អ្នករាល់គ្នាក៏ដូចជា​...ស្អាងឡើងឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ

ដូចគ្នានឹងមនុស្សយកថ្មដើម្បីសង់ប្រាសាទដូចមាននៅក្នុងគម្ពីរសញ្ញាចាស់ដែរ អ្នកជឿគឺដូចជាសំភារៈដែលព្រះអម្ចាស់កំពុងប្រើដើម្បីសាងសង់ជាដំណាក់ ដែលព្រះអម្ចាស់នឹងគង់នៅ។ (សូមមើល rc://*/ta/man/translate/figs-metaphor)

អ្នករាល់គ្នាក៏ដូចជាថ្មដ៏រស់

លោកពេត្រុសប្រៀបធៀបអ្នកអានរបស់គាត់ទៅនឹងថ្ម ដែលមានជីវិត។ (សូមមើល rc://*/ta/man/translate/figs-simile)

ដែលបានស្អាងឡើងឲ្យបានធ្វើជាផ្ទះខាងវិញ្ញាណ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់កំពុងសាងសង់ចូលទៅដំណាក់ខាងវិញ្ញាណ» (សូមមើល rc://*/ta/man/translate/figs-activepassive)

ដូចជាពួកសង្ឃវិសុទ្ធសម្រាប់នឹងថ្វាយយញ្ញាបូជាខាងព្រលឹងវិញ្ញាណ

តួនាទីនៃបព្វជិតភាព នៅទីនេះតំណាងអោយពួកសង្ឃ ដែលត្រូវបំពេញភារកិច្ច។ (សូមមើល rc://*/ta/man/translate/figs-metonymy)