km_tn/1pe/02/01.md

5.1 KiB

ប្រយោគភ្ជាប់

លោកពេត្រុសកំពុងបន្តបង្រៀនអ្នកអានរបស់លោកអំពីភាពបរិសុទ្ធ និងការគោរពប្រតិបត្តិ។

ដូច្នេះ ដែលអ្នកបានបោះបង់ចោលអស់ទាំងសេចក្តីអាក្រក់ និងកិច្ចកលទាំងប៉ុន្មាន ព្រមទាំងពុតមាយា ចិត្តច្រណែន ហើយពាក្យនិយាយបង្ខូចគេ

អំពើបាបទាំងនេះ ត្រូវបានគេនិយាយឡើងដូចជាអ្វីដែលមនុស្សអាចបោះចោលបាន។ ពាក្យថា «ដូច្នេះ» គឺសំដៅទៅលើអ្វីទាំងអស់ ដែលលោកពេត្រុសបានលើកឡើងពីភាពបរិសុទ្ធ និងការគោរពប្រតិបត្តិ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះ​ត្រូវបោះបង់ចោល»​ ឬ «ដូច្នេះ​ ត្រូវឈប់» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ដូចជាទារកទើបនឹងកើត សង្វាតរកទឹកដោះ

លោកពេត្រុស និយាយពីអ្នកអានរបស់គាត់ប្រសិនបើពួកគេគឺជាទារក។ ទារកគឺត្រូវការអាហារ ដែលល្អ ដែលពួកគេអាចរំលាយបានយ៉ាងងាយស្រួល។ ដូចដែលអ្នកជឿ ត្រូវការបង្រៀនពីព្រះបន្ទូលរបស់ព្រះអម្ចាស់។​ ការបកប្រែរបៀបផ្សេងទៀតៈ «ដូចទារកចង់បានបឺតជញ្ជាក់ទឹកដោះពីទ្រូងម្តាយរបស់ពួកគេដែរ ដូច្នេះ ​​អ្នកត្រូវតែប្រាថ្នាចង់បាននូវទឹកដោះខាងវិញ្ញាណបរិសុទ្ធ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

សង្វាតរក

«សេចក្ដី ប៉ងប្រាថ្នា» ឬ «ចង់បាន»

ទឹកដោះខាងវិញ្ញាណបរិសុទ្ធ

លោកពេត្រុសកំពុងនិយាយពីព្រះបន្ទូលរបស់ព្រះអម្ចាស់ដូចជាទឹកដោះផ្នែកវិញ្ញាណ ដែលចិញ្ចឹមអ្នករាល់គ្នា​។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

អ្នករាល់គ្នាបានធំធាត់ឡើង រហូតដល់បានសង្គ្រោះ

ឃ្លាថា «សេចក្តីសង្គ្រោះ» នៅទីនេះសំដៅទៅលើពេលដែលព្រះអម្ចាស់នាំសេចក្ដីសង្គ្រោះដល់ប្រជាជនរបស់ព្រះអង្គបានបញ្ចប់ នៅពេលដែលព្រះយេស៊ូយាងត្រឡប់មកវិញ។ អ្នកអាចបកប្រែដោយប្រើកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ អ្នកអាចធំធាត់ឡើងខាងវិញ្ញាណរហូតដល់ពេលចុងបញ្ចប់ ដែលព្រះអម្ចាស់ជួយសង្រ្គោះអ្នករាល់គ្នាយ៉ាងពេញលេញ» (សូមមើល: [[rc:///ta/man/translate/figs-abstractnouns]] និង [[rc:///ta/man/translate/figs-explicit]])

ធំធាត់

លោកពេត្រុសនិយាយពីអ្នកជឿដែលកំពុងតែចម្រើនចំណេះដឹងពីព្រះអម្ចាស់ និងសេចក្ដីជំនឿចំពោះព្រះអង្គ ដូចជាពួកគេជាក្មេងកំពុងតែធំធាត់ឡើង។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ប្រសិនបើអ្នករាល់គ្នាបានភ្លក់ការនេះនឹងដឹងថា ព្រះអម្ចាស់ល្អមែន

នៅទីនេះបានភ្លក់ មានន័យថាជួបប្រទះអ្វីមួយដោយខ្លួនឯង។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើអ្នកបានជួបប្រទះនូវសេចក្ដីសប្បុរសរបស់ព្រះអម្ចាស់ចំពោះអ្នករាល់គ្នា» (សូមមើល: rc://*/ta/man/translate/figs-metaphor)