km_tn/1pe/01/24.md

2.7 KiB
Raw Permalink Blame History

ព័ត៌មាន​ទូទៅ​ :

នៅក្នុងខទាំងនេះ លោកពេត្រុសបានដកស្រង់ពីព្យាការីអេសាយនូវវគ្គបទគម្ពីរមួយ ដែលទាក់ទងទៅនឹងអ្វីដែលគាត់ទើបតែបាននិយាយអំពីពួកគេ ដែលបានកើតមកពីរូបកាយដែលមិនចេះរលួយ។

មនុស្សគ្រប់រូបដូចជាស្មៅ

ព្យាការីអេសាយប្រៀបធៀបមនុស្សទៅនឹងស្មៅ ដែលដុះលូតលាស់ និងងាយស្លាប់យ៉ាងឆាប់រហ័ស។​ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សនឹងស្លាប់ដូចជា ស្មៅងាប់» (សូមមើល: rc://*/ta/man/translate/figs-simile)

មនុស្សគ្រប់រូប

ឃ្លាថា «សាច់ឈាម » គឺសំដៅទៅលើមនុស្សជាតិ។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្រប់ប្រជាជន» (សូមមើល: rc://*/ta/man/translate/figs-metonymy)

គ្រប់ទាំងសិរីល្អគឺដូចជាផ្កានៃស្មៅ

ឃ្លាថា «សិរីល្អ» នៅទីនេះសំដៅទៅលើភាពស្រស់ស្អាត ឬដ៏ល្អ។ អេសាយប្រៀបធៀបអ្វីៗ ដែលមនុស្សចាត់ទុកថាល្អ ឬស្រស់ស្អាតរបស់មនុស្សទៅនឹងផ្កា ដែលងាយនឹងងាប់យ៉ាងរហ័ស។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សជាតិទាំងអស់ឆាប់ឈប់ការល្អ ប្រៀបដូចជាផ្កាឆាប់ងាប់» (សូមមើល: rc://*/ta/man/translate/figs-simile)

នេះគឺជាដំណឹងល្អ

ឃ្លាថា «នេះ» នៅទីនេះសំដៅទៅលើ «ព្រះបន្ទូលរបស់ព្រះអម្ចាស់។»

ដំណឹងល្អដែលបានផ្តល់មក

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដំណឹងល្អដែលពួកយើងបានផ្តល់មក» (សូមមើល: rc://*/ta/man/translate/figs-activepassive)