km_tn/1pe/01/22.md

4.5 KiB
Raw Permalink Blame History

ព្រលឹងអ្នករាល់គ្នាបានបរិសុទ្ធ

នៅទីនេះ លោកពេត្រុសនិយាយអំពីអ្នកជឿ ដូចជាពួកគេបានធ្វើខ្លួនរអោយបរិសុទ្ធ។ ជាការពិត ពួកគេមិនបានធ្វើអ្វីទាំងអស់ ប៉ុន្តែពួកគេគឺទទួលយកការសង្គ្រោះពីព្រះគ្រីស្ត។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រលឹងអ្នករាល់គ្នាបានបរិសុទ្ធ

ឃ្លានេះ «ព្រលឹង» នៅទីនេះសំដៅទៅលើមនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកបានធ្វើខ្លួនរបស់អ្នកបរិសុទ្ធ» (សូមមើល: rc://*/ta/man/translate/figs-synecdoche)

បរិសុទ្ធ

គំនិតនៅក្នុងចំនុចនេះគឺភាពស្អាតស្អំ ដែលសំដៅទៅលើការទទួលយកពីព្រះអម្ចាស់។​ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ដោយការស្តាប់តាមសេចក្តីពិត

អ្នកអាចបកប្រែដោយប្រើកិរិយាស័ព្ទ។​ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយការគោរពតាមសេចក្តីពិត» (សូមមើល: rc://*/ta/man/translate/figs-abstractnouns)

ស្រលាញ់គ្នា ដូចជាបងប្អូន

នេះសំដៅទៅលើសេចក្ដីស្រឡាញ់រវាងបងប្អូនរួមជំនឿ។

ស្រលាញ់គ្នាឲ្យខ្លាំងដោយចេញពីចិត្ត

ឃ្លានេះ «ចិត្ត» នៅទីនេះសំដៅទៅលើកការដាក់មនោសញ្ចេតនា ហើយបង្ហាញថាពួកគេត្រូវបានស្រលាញ់គ្នាយ៉ាងពេញលេញ។ ការបកប្រែរបៀបផ្សេងទៀត: «ស្រឡាញ់គ្នាទៅវិញទៅមកដោយស្មោះត្រង់ និងយ៉ាងពេញលេញ» ឬ «ស្រឡាញ់គ្នាទៅវិញទៅមកដោយស្មោះត្រង់ និងយ៉ាងស្មោះអស់ពីចិត្ត» (សូមមើល: rc://*/ta/man/translate/figs-idiom)

ការកើតជាថ្មី ដែលមិនមកពីរូបកាយដែលពុករលួយទេ ប៉ុន្តែជារូបកាយដែលមិនចេះពុករលួយ

អាចមានន័យថា លោកពេត្រុសនិយាយពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ដូចជាគ្រាប់ពូជនៃរុក្ខជាតិដែលលូតលាស់ និងបង្កើតជីវិតថ្មីដល់អ្នកជឿ ឬ ក៏ដូចជាកោសិកាតូចៗនៅខាងក្នុងបុរស ឬស្ត្រីដែលរួមបញ្ចូលគ្នាធ្វើអោយទារកលូតលាស់នៅក្នុងស្ត្រី។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

មិនពុករលួយ

«មិនចេះពុករលួយ» ឬ «មិនស្ថិតស្ថេរ»

ដោយការរស់នៅជាប់ជាមួយព្រះបន្ទូលនៃព្រះអម្ចាស់

លោកពេត្រុស មានប្រសាសន៍ពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ហាក់ដូចជាវាមានជីវិតជារៀងរហូត។ ជាការពិត គឺជាព្រះអម្ចាស់ដែលមានជីវិតអស់កល្បជានិច្ច ហើយអ្នកណាដែលធ្វើតាមបទបញ្ជា និងពាក្យសន្យា​ និងនៅអស់កល្បជានិច្ច។ (សូមមើល: rc://*/ta/man/translate/figs-metonymy)