km_tn/1pe/01/06.md

3.1 KiB
Raw Permalink Blame History

បងប្អូនមានសេចក្តីអំណរជាខ្លាំង ក្នុងសេចក្តីសង្គ្រោះនោះ

ពាក្យថា «នេះ» ត្រង់ចំនុចនេះគឺសំដៅលើព្រះពរ ដែលលោកពេត្រុសបានលើកឡើងនៅក្នុងខមុន។

នេះគឺជាការល្បងជំនឿនៃអ្នករាល់គ្នា

ប្រៀបបានដូចជាការស្លរមាសសុទ្ធនៅក្នុងភ្លើង ការសាកល្បង និងសេចក្ដីលំបាក ថាតើអ្នកជឿទុកចិត្តលើព្រះគ្រីស្ទយ៉ាងដូចម្តេច។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ការល្បងជំនឿនៃអ្នករាល់គ្នា

ព្រះអម្ចាស់ និងល្បងថាតើអ្នកជឿទុកចិត្តលើព្រះគ្រីស្ទយ៉ាងដូចម្តេច។

សេចក្តីជំនឿ គឺវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកល្បងនឹងភ្លើងក៏ដោយ

ជំនឿពិតជាមានតម្លៃវិសេសជាងមាស ព្រោះមាសពិតជាមិនអាចស្ថិតស្ថេរជានិរន្តរ៍ បើទោះបីជាត្រូវសម្រិតសម្រាំងនៅក្នុងភ្លើង។

ដោយសេចក្តីជំនឿ អ្នកនឹងរកឃើញផលនៃការសរសើរ សិរីល្អ និង​លើកតម្កើង

អាចមានន័យថាទី១) ដោយសេចក្តីជំនឿរបស់អ្នក «ព្រះអម្ចាស់នឹងលើកតម្កើងអ្នកយ៉ាងខ្ពស់បំផុត» (UDB) ឬ អាចមានន័យទី២) «ជំនឿរបស់អ្នកនាំមកនូវ ការសរសើរ សិរីល្អ និង​លើកតម្កើង»​ ចំពោះព្រះអម្ចាស់។

ជំនឿរបស់អ្នកនឹងរកឃើញផល

«ជំនឿរបស់អ្នកនឹងបង្ហាញនូវផល ដែលនឹងកើតមានយ៉ាងពិតប្រាកដ» (សូមមើល: rc://*/ta/man/translate/figs-abstractnouns)

ក្នុងកាលព្រះយេស៊ូគ្រិស្តយាងត្រលប់មកវិញ

ចំនុចនេះអាចសំដៅទៅលើការយាងត្រលប់របស់ព្រះគ្រិស្ត។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលដែលព្រះយេស៊ូគ្រិស្តបង្ហាញ​​អោយមនុស្សទាំងអស់បានឃើញ។ (សូមមើល: rc://*/ta/man/translate/figs-abstractnouns)