km_tn/1pe/01/03.md

5.1 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ

លោកពេត្រុសបាននិយាយទៅកាន់អ្នកជឿ អំពីសេចក្ដីសង្គ្រោះនិងសេចក្ដីជំនឿ។ ត្រង់ចំនុចនេះលោកបានបរិយាយយ៉ាងលម្អិត និងការប្រៀបធៀបនៅអ្វីដែលព្រះអម្ចាស់ធ្វើការសន្យា ចំពោះអ្នកជឿទាំងអស់ថា និងឲ្យពួកគេនៅមរតក។

ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង...បានផ្តល់ឲ្យយើងនូវកំណើតជាថ្មី

ពាក្យ​ថា«ពួកយើង» និង​ពាក្យ​ «យើង»​​ គឺសំដៅទៅលើលោក​ពេត្រុស និងអស់អ្នកដែលលោកកំពុងសរសេរទៅ។ (សូមមើល: rc://*/ta/man/translate/figs-inclusive)

ព្រះអង្គបានផ្តល់ឱ្យយើងនូវកំណើតជាថ្មី

«ព្រះអង្គបានឲ្យពួកយើងបានកើតសារជាថ្មីម្តងទៀត»

សម្រាប់ការទទួលមរតក

អ្នកអាចបកប្រែដោយប្រើជាកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀត: «ដូច្នេះយើងរំពឹងថានឹងទទួលបាននូវមរតក» (សូមមើល: rc://*/ta/man/translate/figs-abstractnouns)

មរតក

ការទទួលនូវអ្វីដែលព្រះអម្ចាស់បានសន្យាចំពោះអ្នកជឿ អាចនិយាយបានថាដូចជាការទទួលមរតកនិងទ្រព្យសម្បត្តិពីសមាជិកក្នុងគ្រួសារ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

មិនចេះសាបសូន្យ មិនចេះរលួយ មិនចេះស្រពោន មិនចេះសៅហ្មង ហើយនិងមិនរលាយបាត់ឡើយ

លោកពេត្រុស ប្រើឃ្លាទាំងបីនេះស្រដៀងគ្នា ​ដើម្បីពិពណ៌នាពីមរតកដែលជាអ្វីដែលល្អឥតខ្ចោះ និងអស់កល្បជានិច្ច។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

វាបានបម្រុងទុកនៅស្ថានបរមសុខ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «ព្រះអម្ចាស់ បានធ្វើការបម្រុងទុកនៅស្ថានបរមសុខសម្រាប់អ្នករាល់គ្នា» (សូមមើល: rc://*/ta/man/translate/figs-activepassive)

បងប្អូនត្រូវបានការពារថែរក្សាដោយព្រះចេស្តារបស់ព្រះអម្ចាស់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «ព្រះអម្ចាស់ កំពុងការពារអ្នករាល់គ្នា» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ដោយព្រះចេស្តារបស់ព្រះអម្ចាស់

«ព្រះចេស្តា»​ ត្រង់នេះគឺជារបៀបនៃការនិយាយពីភាពខ្លាំងក្លារបស់ព្រះអម្ចាស់ក្នុងការការពារដល់អ្នកជឿ។ (សូមមើល: rc://*/ta/man/translate/figs-abstractnouns)

ដោយសេចក្ដីជំនឿ

«សេចក្តីជំនឿ» នៅទីនេះគឺសំដៅលើអ្នកជឿដែលមានជំនឿលើព្រះគ្រីស្ទ។ ការបកប្រែរបៀបផ្សេងទៀត: «ដោយសារសេចក្ដីជំនឿរបស់អ្នករាល់គ្នា» (សូមមើល: rc://*/ta/man/translate/figs-abstractnouns)

រៀបចំ​ទុក​ជា​ស្រេច ដែល​នឹង​បើកត្រូវសម្តែង​

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «ព្រះអម្ចាស់បានត្រៀមរួចជាស្រេចដើម្បីបើកបង្ហាញ» (សូមមើល: rc://*/ta/man/translate/figs-activepassive)