km_tn/1pe/01/01.md

5.0 KiB

ព័ត៌មានទូទៅ

លោកពេត្រុសបានតាំងខ្លួនគាត់ជាអ្នកសរសេរ ហើយបានកំណត់ខ្លួនគាត់ជាអ្នកនាំការសួរសុខទុក្ខទៅដល់បងប្អូនរួមជំនឿ​ ដែលគាត់កំពុងសរសេរសំបុត្រនេះទៅ។

បានបែកខ្ញែកគ្នាទៅរស់នៅតាមស្រុកផ្សេងៗពីគ្នា

លោកពេត្រុសបាននិយាយទៅកាន់អ្នក ដែលអានសំបុត្ររបស់គាត់ដែលរស់នៅឆ្ងាយពីផ្ទះ នៅក្នុងស្រុកផ្សេងៗពីគ្នា។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ស្រុកកាប៉ាដូគា...ស្រុកប៊ីធូនា

ជាមួយនឹងកន្លែងផ្សេងទៀតដែលលោកពេត្រុសបានលើកឡើង «ស្រុកកាប៉ាដូគា» និង «ស្រុកប៊ីធូនា» ដែលជាខេត្តមួយនៃប្រទេសរ៉ូម ដែលសព្វថ្ងៃស្ថិតនៅក្នុងប្រទេសទួរគី។

ព្រះជាម្ចាស់ ជាព្រះបិតា... បានជ្រើសរើសបងប្អូន តាមគម្រោងផែនការ

«បងប្អូនដែលព្រះអម្ចាស់ ជាព្រះបិតា​បានជ្រើសរើស...តាមផែនការដែលព្រះអង្គគ្រោងទុក» ព្រះអម្ចាស់ បានជ្រើសរើសពួកគេស្របតាមបុព្វញាណរបស់ព្រះអង្គ។

គម្រោងផែនការដែលបានគ្រោងទុកជាមុន របស់ព្រះជាម្ចាស់ ជាព្រះបិតា

អាចមានន័យថាទី១) ព្រះអម្ចាស់បានកំណត់នូវអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ។ របៀបមួយទៀតក្នុងការបកប្រែ​ «គឺអ្វីដែលព្រះអម្ចាស់ ជាព្រះបិតាបានគ្រោងទុកពីមុនមក» ឬ ២) ព្រះអម្ចាស់ បានដឹងពីអ្វីដែលនិងកើតឡើងនៅពេលខាងមុខ។ ការបកប្រែរបៀបផ្សេងទៀត «គឺអ្វីដែលព្រះអម្ចាស់ ជាព្រះបិតាបានដឹងជាមុន» (សូមមើល: rc://*/ta/man/translate/figs-abstractnouns)

​ឲ្យ​​ព្រះ‌លោហិត​របស់​ព្រះយេស៊ូគ្រីស្តប្រោសលើ​បងប្អូន

«ព្រះ‌លោហិត» នេះទីនេះគឺសំដៅដល់ការសុគតរបស់ព្រះយេស៊ូ។ ដូចដែលលោកម៉ូសេ បានប្រោស​លោហិតទៅលើប្រជាជនអុីស្រាអែល ដើម្បីជានិមិត្តរូបបង្ហាញពីសម្ពន្ធមេត្រីរបស់ពួកគេជាមួយព្រះអម្ចាស់ ការសុគតរបស់ព្រះយេស៊ូគឺជាការផ្សាភ្ជាប់ទំនាក់ទំនងរវាងបងប្អូនអ្នកជឿ និងព្រះអម្ចាស់។ (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]])

សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​កាន់​តែ​ច្រើន​ឡើងៗ

បទគម្ពីរនេះនិយាយអំពីព្រះគុណ ដែលប្រៀបបានដូចជាវត្ថុមួយដែលបងប្អូនអ្នកជឿអាចមាន ហើយសេចក្ដី​សុខ‌សាន្ត​នោះកាន់​តែ​កើនឡើងៗ។ ជាការពិត ព្រះគុណ គឺជាការផ្តល់​ឲ្យ​របស់ព្រះអម្ចាស់ទៅដល់បងប្អូនអ្នកជឿ ហើយសេចក្ដី​សុខ‌សាន្ត​នោះ គឺធ្វើ​ឲ្យ​បងប្អូនអ្នកជឿរស់នៅដោយសុខ‌សាន្ត ​និងមានអំណរជាមួយព្រះអម្ចាស់។ (សូមមើល: rc://*/ta/man/translate/figs-abstractnouns)