km_tn/1ki/22/51.md

2.5 KiB

ស្តេចសោយរាជ្យបានពីរឆ្នាំ

«ទ្រង់សោយរាជ្យបាន ២ឆ្នាំ» (សូមមើល rc://*/ta/man/translate/translate-numbers)

ប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់

គំនិតរបស់ព្រះអម្ចាស់ទាក់ទងនឹងអ្វីមួយត្រូវបាននិយាយថា ដូចជាព្រះអម្ចាស់បានឃើញរឿងនោះដែរ។ ការបកប្រែផ្សេងទៀត «អ្វីដែលព្រះអម្ចាស់បានចាត់ទុកថាអាក្រក់» (សូមមើល rc://*/ta/man/translate/figs-metaphor)

ដើរតាមមាគា៌របស់បិតា និងមាតាទ្រង់ និងដើរតាមមាគា៌របស់ព្រះបាទយេរ៉ូបោមជាកូននេបាត

អាកប្បកិរិយារបស់មនុស្សម្នាក់ត្រូវបានគេនិយាយដូចជាមនុស្សនោះកំពុងដើរតាមផ្លូវមួយ។ ការបកប្រែផ្សេងទៀត «បានធ្វើដូចមាតា​បិតាទ្រង់និងស្តេចយេរ៉ូបោមជាកូនរបស់នេបាតបានធ្វើ» (សូមមើល rc://*/ta/man/translate/figs-metaphor)

ដែលនាំឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើបាប

ត្រង់នេះពាក្យ «អ៊ីស្រាអែល» សំដៅទៅលើកុលសម្ព័ន្ធភាគខាងជើងទាំង ១០ ដែលបានបង្កើតនគរអ៊ីស្រាអែល។

ស្តេចបានបម្រើព្រះបាល និងថ្វាយបង្គំព្រះនោះ

ពាក្យថា «បម្រើ» និង «គោរពបូជា» មានន័យជាមូលដ្ឋានដូចគ្នា។ (សូមមើល rc://*/ta/man/translate/figs-doublet)

ព្រះរបស់អ៊ីស្រាអែល

ត្រង់នេះពាក្យ «អ៊ីស្រាអែល» សំដៅទៅលើកុលសម្ព័ន្ធទាំងដប់ពីរដែលចុះមកពីលោកយ៉ាកុប។