km_tn/1ki/18/36.md

2.5 KiB

ការនេះកើតឡើង

ឃ្លានេះត្រូវបានប្រើនៅទីនេះ ដើម្បីយោងពេលវេលាសំខាន់ និងអត្ថន័យនៃថ្ងៃនៅក្នុងរឿងនេះ។ បើភាសារបស់អ្នកមានរបៀបក្នុងការបកប្រែឃ្លានេះ អ្នកអាចពិចារណាប្រើវានៅទីនេះបាន។

ព្រះអម្ចាស់ជាព្រះរបស់លោកអាបា្រហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល

នៅទីនេះ «អ៊ីស្រាអែល» សំដៅទៅលើលោកយ៉ាកុប។ ព្រះជាម្ចាស់បានប្តូរឈ្មោះរបស់លោកយ៉ាកុបទៅជាអ៊ីស្រាអែល (លោកុប្បត្ដិ ៣២:២៨) ហើយព្រះជាម្ចាស់បានដាក់ឈ្មោះប្រជាជាតិនៃកូនចៅរបស់យ៉ាកុបថា «អ៊ីស្រាអែល» ។

សូមឲ្យគ្រប់គ្នាដឹងនៅថ្ងៃនេះថា

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ ការបកប្រែផ្សេងទៀត«ធ្វើឲ្យមនុស្សទាំងនេះដឹងនៅថ្ងៃនេះថា» (សូមមើល rc://*/ta/man/translate/figs-activepassive)

សូមស្តាប់ទូលបង្គំ ...សូមស្តាប់ទូលបង្គំ

ឃ្លានេះត្រូវបាននិយាយម្តងទៀត ដើម្បីបញ្ជាក់ពីការអំពាវនាវរបស់លោកអេលីយ៉ា ចំពោះព្រះអម្ចាស់។

បែរត្រឡប់ចិត្តរបស់ពួកគេម្តងទៀតទៅព្រះអង្គវិញ

« បង្វែរចិត្តរបស់ពួកគេ» សំដៅទៅលើការស្រឡាញ់ និងភាពស្មោះត្រង់របស់ប្រជាជន។ ការបកប្រែផ្សេងទៀត « ធ្វើឲ្យពួកគេមានភាពស្មោះត្រង់ ចំពោះអ្នកម្តងទៀត» (សូមមើល rc://*/ta/man/translate/figs-metonymy)