km_tn/1ki/18/09.md

2.6 KiB

តើខ្ញុំបានប្រព្រឹត្តបាបអ្វី...ឲ្យស្តេចសម្លាប់ខ្ញុំដូច្នេះ?

អូបាឌាសួរសំណួរនេះដើម្បីបញ្ជាក់ពីគ្រោះថ្នាក់ដល់ខ្លួនគាត់ ដោយសារស្តេចអហាប់ខឹងនឹងលោកអេលីយ៉ា។ ការបកប្រែផ្សេងទៀត «ខ្ញុំមិនបានធ្វើបាបអ្នកទេ ... ឲ្យគាត់សម្លាប់ខ្ញុំ។» (សូមមើល rc://*/ta/man/translate/figs-rquestion)

ប្រគល់អ្នកបម្រើរបស់លោកទៅក្នុងដៃរបស់ស្តេចអហាាប់

«ដៃ» សំដៅទៅលើអំណាចនិងការគ្រប់គ្រង។ ការបកប្រែផ្សេងទៀត «ប្រគល់អ្នកបម្រើរបស់អ្នកទៅស្តេចអហាប់» (សូមមើល rc://*/ta/man/translate/figs-metonymy)

អ្នកបម្រើរបស់លោក

លោកអូបាឌសំដៅលើខ្លួនគាត់ជាអ្នកបម្រើរបស់លោកអេលីយ៉ា ដើម្បីគោរពដល់លោកអេលីយ៉ា។

ដោយសារព្រះអម្ចាស់មានព្រះជន្មគង់នៅ

នេះជាការសច្ចាប្រើសម្រាប់បញ្ជាក់ថា អ្វីដែលគាត់កំពុងនិយាយគឺជាការពិត។

គ្មានជាតិសាសន៍ណាមួយ....ដែលចៅហ្វាយរបស់ខ្ញុំមិនបានបញ្ជូនមនុស្សទៅ

អាចបង្ហាញជាវិជ្ជមាន។ ការបកប្រែផ្សេងទៀត «ម្ចាស់របស់ខ្ញុំបានបញ្ជូនមនុស្សទៅគ្រប់ទីកន្លែង» (សូមមើល [[rc:///ta/man/translate/figs-doublenegatives]] and [[rc:///ta/man/translate/figs-hyperbole]])

តែឥឡូវនេះ

ឃ្លានេះត្រូវបានប្រើដើម្បីបញ្ជាក់ពីគ្រោះថ្នាក់នៅក្នុងអ្វី ដែលលោកអេលីយ៉ាកំពុងប្រាប់លោកអូបាឌាឲ្យធ្វើ។