km_tn/1ki/17/22.md

2.1 KiB

ព្រះអម្ចាស់បានស្តាប់ឮសម្លេងរបស់លោកអេលីយ៉ា

នៅទីនេះ «សំឡេង» តំណាងឲ្យអ្វីៗ ដែលលោកអេលីយ៉ាបានអធិស្ឋាន។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់បានឆ្លើយតបការអធិស្ឋានរបស់លោកអេលីយ៉ា» (សូមមើល rc://*/ta/man/translate/figs-metonymy)

ជីវិតរបស់ក្មេងនោះបានត្រឡប់មកក្មេងនោះវិញ ហើយគាត់ក៏រស់ឡើងវិញ

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា។ ការបកប្រែផ្សេងទៀត «ក្មេងបានរស់ឡើងវិញ» ឬ «ក្មេងបានរស់ឡើងវិញ» (សូមមើល rc://*/ta/man/translate/figs-parallelism)

បន្ទប់របស់គាត់

នៅទីនេះ «របស់គាត់» សំដៅទៅលើលោកអេលីយ៉ា។

ឃើញទេ កូនរបស់អ្នកនៅរស់ទេ

ពាក្យ «ឃើញ» នៅទីនេះព្រមានយើងឲ្យយកចិត្តទុកដាក់លើ ព័ត៌មានគួរឲ្យភ្ញាក់ផ្អើលដែលកើតឡើង។

ព្រះបន្ទូលនៅក្នុងមាត់របស់លោកពិតជាត្រឹមត្រូវមែន

នៅទីនេះ «ព្រះបន្ទូល» តំណាងឲ្យសារមួយ។ ដូចគ្នានេះផងដែរ «មាត់» តំណាងឲ្យអ្វី ដែលលោកអេលីយ៉ាបាននិយាយ។ ការបកប្រែផ្សេងទៀត «សារដែលអ្នកបាននិយាយពីព្រះអម្ចាស់ជាសេចក្តីពិត» (សូមមើល rc://*/ta/man/translate/figs-metonymy)