km_tn/1ki/16/25.md

4.5 KiB

អំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់

ព្រះនេត្ររបស់ព្រះអម្ចាស់តំណាងឲ្យការថ្កោលទោសរបស់ព្រះអម្ចាស់។ ការបកប្រែផ្សេងទៀត «អ្វីដែលអាក្រក់ក្នុងការជំនុំជម្រះរបស់ព្រះជាម្ចាស់» ឬ «អ្វីដែលព្រះអម្ចាស់ចាត់ទុកថាអាក្រក់» (សូមមើល rc://*/ta/man/translate/figs-metaphor)

ដើរតាមមាគា៌របស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាត

ការដើរតំណាងឲ្យឥរិយាបថ។ ការបកប្រែផ្សេងទៀត «ធ្វើអ្វីៗដែលព្រះបាទយេរ៉ូបោមជាកូនរបស់លោកនេបាតបានធ្វើ» (សូមមើល rc://*/ta/man/translate/figs-metaphor)

អំពើបាបរបស់ស្តេចផ្ទាល់ដែលនាំអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាប

អាចមានន័យថា «របស់គាត់» និង «គាត់» សំដៅទៅលើ ១) បាសា ឬ ២) យេរ៉ូបោម។

អំពើបាបរបស់ស្តេច

អាចមានន័យថា ការដើរនៅក្នុងអំពើបាបតំណាងឲ្យ ១) ធ្វើបាបដូចព្រះបាទយេរ៉ូបោមបានធ្វើ។ ការបកប្រែផ្សេងទៀត «គាត់បានធ្វើបាបដូចព្រះបាទយេរ៉ូបោមបានធ្វើដែរ» ឬ ២) ទម្លាប់ធ្វើបាប។ «គាត់បានធ្វើបាបជាទម្លាប់» (សូមមើល rc://*/ta/man/translate/figs-metaphor)

ដែលនាំអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាប

ការដឹកនាំមនុស្សឲ្យធ្វើបាបតំណាងឲ្យមានឥទ្ធិពលលើពួកគេ។ ការបកប្រែផ្សេងទៀត «បាបរបស់គាត់ដែលគាត់បានជះឥទ្ធិពលដល់អ៊ីស្រាអែលឲ្យធ្វើបាបដែរ »ឬ «ហើយដោយការធ្វើបាបបែបនេះ គាត់បានជះឥទ្ធិពលដល់មនុស្សធ្វើបាបដែរ។»

ធ្វើឲ្យព្រះអម្ចាស់....ពិរោធដោយសារតែរូបព្រះដ៏គ្មានតម្លៃទាំងអស់នោះ

ព្រះជាម្ចាស់បានខឹងប្រជាជន ពីព្រោះពួកគេគោរពបូជារូបព្រះក្លែងក្លាយ។ សូមមើលការបកប្រែឃ្លានេះនៅក្នុង ១៦:១១ ។ ការបកប្រែផ្សេងទៀត «ធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលខឹង ព្រោះ ពួកគេគោរពបូជារូបព្រះឥតប្រយោជន៍» (សូមមើល rc://*/ta/man/translate/figs-explicit)

ព្រះដ៏គ្មានតម្លៃ

ពាក្យថា «ឥតប្រយោជន៍» នៅទីនេះរំលឹកមនុស្សថា រូបព្រះឥតប្រយោជន៍ ព្រោះ ពួកគេមិនអាចធ្វើអ្វីបានទេ។ ការបកប្រែផ្សេងទៀត «រូបព្រះរបស់ពួកគេដែលឥតប្រយោជន៍» ឬ «រូបព្រះរបស់ពួកគេដែលឥតប្រយោជន៍» (សូមមើល rc://*/ta/man/translate/figs-distinguish)

ព្រះរបស់អ៊ីស្រាអែល

ត្រង់នេះពាក្យ «អ៊ីស្រាអែល» សំដៅទៅលើកុលសម្ព័ន្ធទាំងដប់ពីរដែលចុះមកពីយ៉ាកុប។