km_tn/1ki/16/11.md

3.6 KiB

ស្តេចមិនទុកឲ្យនរណាម្នាក់នៅក្នុងគ្រួសារ ឬមិត្តភ័ក្ររបស់ព្រះបាទបាសានៅរស់ឡើយ

នេះមានន័យថា គាត់បានសម្លាប់បុរសនិងក្មេងប្រុសទាំងអស់។ ការបកប្រែផ្សេងទៀត «ទ្រង់មិនបានទុកសូម្បីតែបុរសម្នាក់ឲ្យនៅរស់»

ព្រះបន្ទូលរបស់ព្រះអម្ចាស់

«បន្ទូលរបស់ព្រះអម្ចាស់» ឬ «ព្រះបន្ទូលរបស់ព្រះអម្ចាស់»

មានបន្ទូលប្រឆាំងនឹងព្រះបាទបាសាតាមរយៈលោកព្យាការី

ការនិយាយ «ដោយ« ព្យាការីតំណាងឲ្យការប្រាប់ព្យាការីឲ្យនិយាយហើយព្យាការីនិយាយ។ ការបកប្រែផ្សេងទៀត «ដែលព្រះអម្ចាស់បានប្រាប់លោកយេហ៊ូវឲ្យនិយាយប្រឆាំងនឹងស្តេចបាសា» (សូមមើល rc://*/ta/man/translate/figs-idiom)

គេបាននាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាប

ការនាំមនុស្សឲ្យធ្វើអ្វីមួយ តំណាងឲ្យឥទ្ធិពលដែលនាំពួកគេឲ្យធ្វើវា។ ការបកប្រែផ្សេងទៀត « ពួកគេបានជះឥទ្ធិពលលើអ៊ីស្រាអែលឲ្យធ្វើបាប» (សូមមើល rc://*/ta/man/translate/figs-metaphor)

កគេបាននាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាប

នៅទីនេះពាក្យ «អ៊ីស្រាអែល» សំដៅទៅលើកុលសម្ព័ន្ធខាងជើងទាំង ១០ របស់អ៊ីស្រាអែល។ ស្តេចបាសានិងស្តេចអេឡាបានធ្វើជាស្តេចរបស់ពួកគេ។

ពួកគេបានធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធជាមួយរូបព្រះរបស់ពួកគេ

ព្រះបានខឹងនឹងប្រជាជនពីព្រោះពួកគេគោរពបូជារូបព្រះក្លែងក្លាយ។ អត្ថន័យនៃរឿងនេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែផ្សេងទៀត «ពួកគេបានធ្វើឲ្យព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលខឹងដោយសារពួកគេគោរពបូជារូបព្រះក្លែងក្លាយ» (សូមមើល rc://*/ta/man/translate/figs-explicit)

ព្រះរបស់អ៊ីស្រាអែល

នៅទីនេះពាក្យ «អ៊ីស្រាអែល» សំដៅទៅលើកុលសម្ព័ន្ធទាំងដប់ពីរដែលចុះមកពីយ៉ាកុប។