km_tn/1ki/16/01.md

2.6 KiB

ព្រះបន្ទូលរបស់ព្រះអម្ចាស់មក

នេះមានន័យថាព្រះជាម្ចាស់មានបន្ទូល។ សូមមើលការបកប្រែនៅក្នុងជំពូក ៦:១១។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់មានព្រះបន្ទូលមកទ្រង់» (សូមមើល rc://*/ta/man/translate/figs-idiom)

ទោះបីជាយើងបានលើកអ្នកឡើង

នេះជាព្រះបន្ទូលរបស់ព្រះតាមរយៈលោកយេហ៊ូវត្រូវប្រាប់ដល់ស្តេចបាសា។ ពាក្យថាអ្នកគឺសំដៅទៅលើស្តេចបាសា។

យើងបានលើកអ្នកឡើងពីធូលី

«ខ្ញុំបានលើកអ្នកចេញពីធូលីដី»។ ការស្ថិតនៅក្នុងធូលី ឬនៅលើដី តំណាងឲ្យការមិនសំខាន់។ លើកតម្កើងនរណាម្នាក់តំណាងឲ្យការធ្វើឲ្យគាត់ទៅជាសំខាន់។ ការបកប្រែផ្សេងទៀត «ខ្ញុំបានលើកអ្នកឡើងពីឋានៈមិនសំខាន់» ឬ «នៅពេលដែលអ្នកគ្មានអំណាចឬឥទ្ធិពលលើមនុស្ស ខ្ញុំបានធ្វើឲ្យអ្នកមានសារៈសំខាន់» (សូមមើល rc://*/ta/man/translate/figs-metaphor)

អ្នកនៅតែដើរតាមផ្លូវរបស់យេរ៉ូបោម

ការដើរតំណាងឲ្យឥរិយាបថ។ ស្តេចយេរ៉ូបោមនិងស្តេចបាសាទាំងពីរសុទ្ធតែបានប្រព្រឹត្ដអំពើបាប។ អត្ថន័យពេញលេញនៃឃ្លាភ្ជាប់នេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែផ្សេងតៀត «អ្នកបានធ្វើដូចគ្នានឹងស្តេចយេរ៉ូបោមបានធ្វើដែរ» ឬ «អ្នកបានធ្វើបាបដូចស្តេចយេរ៉ូបោមបានធ្វើបាបដែរ» (សូមមើល [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-explicit]])