km_tn/1ki/15/25.md

3.5 KiB

ឃ្លាភ្ជាប់

ជំពូក ១៥ និង ១៦ គឺនិយាយអំពីស្ដេចរបស់អ៊ីស្រាអែល។ ព្រឹត្ដិការណ៍ទាំងនេះបានកើតឡើងនៅពេលដែលស្ដេចអេសានៃស្រុកយូដានៅរស់។

ឆ្នាំទីពីរនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា

នេះសំដៅទៅលើឆ្នាំទី ២នៃរជ្ជកាលរបស់ស្តេចអេសា។ អត្ថន័យនៃរឿងនេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែផ្សេងទៀត «នៅពេលដែលអេសាបានឡើងសោយរាជ្យនៅស្រុកយូដាអស់រយៈពេលជិតពីរឆ្នាំ» (សូមមើល rc://*/ta/man/translate/figs-explicit)

ស្តេចបានសោយរាជ្យលើអ៊ីស្រាអែលបានពីរឆ្នាំ

«ស្តេចណាដាប់សោយរាជ្យលើអ៊ីស្រាអែលពីរឆ្នាំ»

ប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់

ព្រះនេត្ររបស់ព្រះអម្ចាស់តំណាងឲ្យការថ្កោលទោសរបស់ព្រះអម្ចាស់។ ការបកប្រែផ្សេងទៀត «អ្វីដែលអាក្រក់ក្នុងការជំនុំជម្រះរបស់ព្រះជាម្ចាស់» ឬ «អ្វីដែលព្រះអម្ចាស់ចាត់ទុកថាអាក្រក់» (សូមមើល rc://*/ta/man/translate/figs-metaphor)

ដើរតាមបិតាទ្រង់

ការដើរនៅទីនេះតំណាងឲ្យឥរិយាបថ។ ការបកប្រែផ្សេងទៀត «បានធ្វើដូចឪពុកគាត់បានធ្វើ» (សូមមើល rc://*/ta/man/translate/figs-metaphor)

អំពើបាបរបស់ខ្លួន

ការដើរក្នុងអំពើបាបរបស់ខ្លួនតំណាងឲ្យការប្រព្រឹត្ដអំពើបាបតាមរបៀបខុសគ្នា ពីរបៀបដែលបិតាទ្រង់បានធ្វើបាប។ ការបកប្រែផ្សេងទៀត «ហើយទ្រង់បានប្រព្រឹត្ដអំពើបាបតាមរបៀបរបស់ទ្រង់ផ្ទាល់» (សូមមើល rc://*/ta/man/translate/figs-metaphor)

ដែលស្តេចបាននាំអ៊ីស្រាអែលឲ្យធ្លាក់ក្នុងអំពើបាប

ការដឹកនាំមនុស្សឲ្យធ្វើអ្វីមួយតំណាងឥទ្ធិពលដែលនាំឲ្យពួកគេឲ្យធ្វើវា។ ការបកប្រែផ្សេងទៀត «ហើយដោយការធ្វើបាបទ្រង់បានជះឥទ្ធិពលដល់អ៊ីស្រាអែលឲ្យ ធ្វើបាបដែរ» (សូមមើល rc://*/ta/man/translate/figs-metaphor)