km_tn/1ki/15/04.md

4.5 KiB

ឲ្យស្តេចមានចង្កៀងមួយនៅក្រុងយេរូសាឡឹម

ពាក្យថា «ចង្កៀង» នៅទីនេះតំណាងឲ្យកូនចៅម្នាក់ដែលនឹងឡើងសោយរាជ្យដូចស្តេចដាវីឌ។ ការបកប្រែផ្សេងទៀត «ប្រគល់កូនចៅដាវីឌឲ្យគ្រប់គ្រងនៅលើក្រុងយេរូសាឡឹម» (សូមមើល rc://*/ta/man/translate/figs-metaphor)

ដោយលើកបុត្ររបស់ស្តេចឲ្យឡើងសោយរាជ្យក្រោយព្រះអង្គ

«ដោយលើកបុត្ររបស់ស្តេចឲ្យឡើងសោយរាជ្យក្រោយព្រះអង្គ» ឬ «ដោយឲ្យអប៊ីយ៉ាមានកូនប្រុសម្នាក់»

រឿងត្រឹមត្រូវនៅក្នុងព្រះនេត្រព្រះអង្គ

ភ្នែកនៅទីនេះតំណាងឲ្យការមើលឃើញហើយការមើលឃើញតំណាងឲ្យគំនិតឬការវិនិច្ឆ័យទោស។ ការបកប្រែផ្សេងទៀត «អ្វីដែលព្រះអម្ចាស់វិនិច្ឆ័យថាត្រឹមត្រូវ» ឬ «អ្វីដែលព្រះអម្ចាស់ចាត់ទុកថាត្រឹមត្រូវ» (សូមមើល [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-metaphor]])

នៅពេញមួយជីវិតរបស់ស្តេច

ពាក្យ «ថ្ងៃ» តំណាងឲ្យរយៈពេលមួយ។ ការបកប្រែផ្សេងទៀត «ពេញមួយជីវិតដែលស្តេចដាវីឌបានរស់នៅ» ឬ «ពេញមួយជីវិតរបស់ស្តេចដាវីឌ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ស្តេចមិនបានងាកចេញពីផ្លូវដែលព្រះអង្គបង្គាប់ស្តេចឡើយ

ងាកចេញពីពាក្យបញ្ជាតំណាងឲ្យការមិនស្តាប់បង្គាប់។ ការបកប្រែផ្សេងទៀត «ស្តេចដាវីឌមិនបានមិនធ្វើអ្វីដែលព្រះបានបញ្ជាស្តេចឡើយ» (សូមមើល rc://*/ta/man/translate/figs-metaphor)

លើកលែងតែរឿងរបស់លោកអ៊ូរីជនជាតិហេតមួយចេញ

នេះគឺជាមធ្យោបាយទូទៅដើម្បីយោងទៅលើស្ថានភាពជាមួយអ៊ូរី។ វាអាចត្រូវបានបញ្ជាក់កាន់តែច្បាស់អំពីបញ្ហានេះ។ ការបកប្រែផ្សេងទៀត៖ «លើកលែងតែអ្វីដែលស្តេចបានធ្វើចំពោះអ៊ូរីដែលជាអ្នកស្រុកហេតធី» លើកលែងតែពេលដែលស្តេចបានសម្លាប់អ៊ូរី។ (សូមមើល rc://*/ta/man/translate/figs-explicit)

រវាងព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោម

ឈ្មោះ «រេហូបោម» និង «យេរ៉ូបោម» តំណាងកងទ័ពរបស់ស្តេចទាំងពីរអង្គ។ ស្តេចរេហូបោមជាបិតារបស់អប៊ីយ៉ា។ ការបកប្រែផ្សេងទៀត «រវាងកងទ័ពស្តេចរេហូបោមនិងស្តេចយេរ៉ូបោម» ។ (សូមមើល rc://*/ta/man/translate/figs-synecdoche)

នៅក្នុងថ្ងៃនៃជីវិតរបស់លោកអប៊ីយ៉ា

ពាក្យ «ថ្ងៃ» តំណាងឲ្យរយៈពេលមួយ។ ការបកប្រែផ្សេងទៀត «ពេញមួយជីវិតដែលអប៊ីយ៉ារស់នៅ» ឬ «ពេញមួយជីវិតរបស់ទ្រង់» (សូមមើល rc://*/ta/man/translate/figs-metonymy)