km_tn/1ki/15/01.md

3.2 KiB

នៅក្នុងឆ្នាំទីដប់ប្រាំបីនៅក្នុងរាជ្យព្រះបាទយេរ៉ូបោមជាកូនរបស់​លោក​នេបាត

នេះសំដៅទៅលើឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលរបស់ស្តេចយេរ៉ូបោម។ ការបកប្រែផ្សេងទៀត «បន្ទាប់ពីស្តេចយេរ៉ូបោមបានឡើងសោយរាជ្យជាស្តេចអ៊ីស្រាអែលអស់រយៈពេលជិតដប់ប្រាំបីឆ្នាំ» (សូមមើល rc://*/ta/man/translate/figs-explicit)

នៅក្នុងឆ្នាំទីដប់ប្រាំបី

«ក្នុងឆ្នាំ ១៨» (សូមមើល rc://*/ta/man/translate/translate-numbers)

ស្តេចបានប្រព្រឹត្តអំពើបាបគ្រប់យ៉ាង

ការដើរ បង្ហាញពីការរស់នៅ ហើយការដើរក្នុងអំពើបាបសំដៅទៅលើការប្រព្រឹត្ដអំពើបាបទាំងនោះ។ ការបកប្រែផ្សេងទៀត «អប៊ីយ៉ានៅតែបន្តធ្វើបាបយ៉ាងច្រើន» (សូមមើល rc://*/ta/man/translate/figs-metaphor)

ដែលបិតារបស់ស្តេចបានប្រព្រឹត្តមុនព្រះអង្គ

ដោយព្រោះខទាំងនេះសំដៅទៅលើស្ដេចមួយចំនួន វាអាចជួយបញ្ចូលឈ្មោះឪពុករបស់អប៊ីយ៉ា។ ព័ត៌មាននេះអាចបញ្ជាក់កាន់តែច្បាស់។ ការបកប្រែផ្សេងទៀត «ដែលជាបិតារបស់ទ្រង់គីស្តេចរេហូបោមបានប្រព្រឹត្ដនៅមុនសម័យរបស់អប៊ីយ៉ា»។ (សូមមើល rc://*/ta/man/translate/figs-explicit)

មុនព្រះអង្គ

ឃ្លានេះតំណាងឲ្យពេលវេលាដែលទ្រង់នៅជាស្តេច។ អត្ថន័យនៃរឿងនេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែផ្សេងទៀត «មុនពេលអប៊ីយ៉ាឡើងសោយរាជ្យ» (សូមមើល rc://*/ta/man/translate/figs-explicit)

ព្រះហឫទ័យរបស់ស្តេចមិនបានថ្វាយព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គ ដូចស្តេចដាវីឌ

បេះដូងតំណាងឲ្យមនុស្សទាំងមូល។ ការបកប្រែផ្សេងទៀត «អប៊ីយ៉ាមិនត្រូវបានលះបង់ ... ដូចជាស្តេចដាវីឌទេ» (សូមមើល rc://*/ta/man/translate/figs-synecdoche)