km_tn/1ki/12/10.md

2.0 KiB

កូនដៃរបស់យើងក្រាស់ជាងចង្កេះរបស់បិតាយើង

ពាក្យប្រៀបធៀបនេះមានន័យថា រេហូបោមឃោរឃៅនិងគួរឲ្យខ្លាចជាងឪពុករបស់គាត់។ ការបកប្រែផ្សេងទៀត «អ្វីដែលខ្ញុំនឹងធ្វើដើម្បីឲ្យបន្ទុករបស់អ្នកធ្ងន់ជាងអ្វីដែលឪពុកខ្ញុំដាក់លើអ្នកទៅទៀត» (សូមមើល rc://*/ta/man/translate/figs-metaphor)

បិតារបស់យើងបានពិន័យអ្នករាល់គ្នាជាមួយនឹងរំពាត់ ប៉ុន្តែ យើងនឹងពិន័យអ្នករាល់គ្នាជាមួយនឹងខ្យាដំរី

ការប្រៀបធៀបនេះមានន័យថា ការដាក់ទោសដែលលោករេហូបោមនឹងធ្វើគឺអាក្រក់ជាងអ្វីដែលឪពុករបស់គាត់បានធ្វើទៅទៀត។ ការបកប្រែផ្សេងទៀត «ឪពុកខ្ញុំបានប្រើរំពាត់ដើម្បីបង្ខំអ្នកឲ្យធ្វើការប៉ុន្តែខ្ញុំនឹងប្រើការដាក់ទណ្ឌកម្មដ៏ឃោរឃៅជាងនេះទៀត» (សូមមើល rc://*/ta/man/translate/figs-metaphor)

ពិន័យអ្នករាល់គ្នាជាមួយនឹងខ្យាដំរី

ពាក្យថា «ខ្យាដំរី» អាចសំដៅទៅលើ ១) រំពាត់ដែលមានដែកមុតស្រួចនៅចុងឬ ២) សត្វដែលមានរាងដូចសត្វពីងពាងដែលមានស្នាមប្រឡាក់ពុល។