km_tn/1jn/05/13.md

3.0 KiB

ព័ត៌មាន​ទូទៅ:

ចុងបញ្ចប់នៃសំបុត្ររបស់លោកយ៉ូហាន។ គាត់ប្រាប់អ្នកអាននូវគោលបំណងចុងក្រោយរបស់គាត់​ ហើយផ្តល់ឱ្យពួកគេនូវការបង្រៀនចុងក្រោយមួយចំនួន។

សេចក្តីទាំងនេះ

«សំបុត្រនេះ»

ចំពោះអ្នកណាដែលជឿនៅក្នុងព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់

នៅទីនេះ «ឈ្មោះ» គឺជាឈ្មោះហៅក្រៅសម្រាប់ព្រះរាជបុត្រានៃព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀត៖ «ចំពោះអ្នកដែលជឿជាក់លើព្រះរាជបុត្រានៃព្រះជាម្ចាស់» (See rc://*/ta/man/translate/figs-metonymy)

ព្រះរាជបុត្រានៃព្រះជាម្ចាស់

នេះគឺជាឋានៈសំខាន់សម្រាប់ព្រះយេស៊ូដែលពិពណ៌នាអំពីទំនាក់ទំនងរបស់ព្រះអង្គជាមួយព្រះជាម្ចាស់។ (សូមមើល: rc://*/ta/man/translate/guidelines-sonofgodprinciples)

ជីវិត

នៅទីនេះ« ជីវិត» តំណាងឲ្យសិទ្ធិរស់នៅជារៀងរហូតដោយព្រះគុណនិងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ១ ខ១ ។ (សូមមើល: rc://*/ta/man/translate/figs-abstractnouns)

នេះក៏ជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គដែរ គឺថា

«យើងមានទំនុកចិត្តចំពោះវត្តមានរបស់ព្រះជាម្ចាស់ពីព្រោះយើងដឹងថា» (សូមមើល: rc://*/ta/man/translate/figs-abstractnouns)

ប្រសិនបើយើង សូមអ្វីស្របតាមព្រះហឫទ័យរបស់ព្រះអង្គ

«ប្រសិនបើយើងសុំអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ»

យើងដឹងថា យើងបានទទួលអ្វីៗដែលយើងបានសុំពីព្រះអង្គនោះហើយ

«យើងដឹងថាយើងនឹងទទួលបានអ្វីៗដែលយើងបានស្នើសុំពីព្រះជាម្ចាស់»