km_tn/1jn/05/06.md

2.4 KiB

ឃ្លាភ្ជាប់៖

លោកយ៉ូហានបង្រៀនអំពីព្រះយេស៊ូគ្រិស្តនិងអ្វីដែលព្រះជាម្ចាស់មានបន្ទូលអំពីព្រះអង្គ។

នេះគឺជាអ្នកដែលបានមកដោយទឹក និងលោហិត៖ គឺព្រះយេស៊ូគ្រិស្ត

«ព្រះយេស៊ូគ្រិស្តគឺជាអ្នកដែលមកដោយទឹកនិងឈាម» ។ នៅទីនេះ «ទឹក» គឺជាឈ្មោះហៅក្រៅប្រហែលជាសម្រាប់ពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូ ហើយ «ឈាម» តំណាងឲ្យការសុគតរបស់ព្រះយេស៊ូនៅលើឈើឆ្កាង។ ការបកប្រែផ្សេងទៀត៖ «ព្រះបានបង្ហាញថាព្រះយេស៊ូគ្រិស្តគឺជាបុត្រារបស់ព្រះអង្គ នៅឯពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូនិងការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង» (សូមមើល: rc://*/ta/man/translate/figs-metonymy)

មិនគ្រាន់តែដោយទឹក ប៉ុន្តែ ដោយទឹក និងព្រះលោហិត

ទឹកសំដៅទៅលើពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូនិងឈាមសំដៅទៅលើការសុគតរបស់ព្រះយេស៊ូនៅលើឈើឆ្កាង។ ការបកប្រែផ្សេងទៀត៖ «ព្រះមិនគ្រាន់តែបង្ហាញយើងថាព្រះយេស៊ូជាបុត្រារបស់ព្រះអង្គតាមរយៈពិធីបុណ្យជ្រមុជទឹករបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈពិធីបុណ្យជ្រមុជទឹកនិងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង» (សូមមើល: rc://*/ta/man/translate/figs-metonymy)