km_tn/1jn/05/04.md

2.8 KiB

មនុស្សគ្រប់រូបដែលកើតមកពីព្រះជាម្ចាស់

«បុត្ររបស់ព្រះជាម្ចាស់ទាំងអស់»

បានឈ្នះលោកីយ៍ហើយ

«មានជ័យជម្នះលើលោកីយ៍» «ជោគជ័យលើលោកីយ៍» ឬ «បដិសេធមិនធ្វើអំពើអាក្រក់ដែលអ្នកមិនជឿធ្វើ»

ហើយនេះគឺជាជ័យជំនះដែលឈ្នះលោកីយ៍៖ គឺដោយជំនឿរបស់យើង

«ជំនឿរបស់យើងជួយផ្តល់អំណាចដើម្បីទប់ទល់នឹងអ្វីដែលនឹងនាំយើងឱ្យធ្វើបាបប្រឆាំងនឹងព្រះជាម្ចាស់»

តើអ្នកណាជាអ្នកឈ្នះលោកីយ៍

លោកយ៉ូហានបានប្រើសំណួរនេះដើម្បីណែនាំអ្វីដែលគាត់ចង់បង្រៀន។ ការបកប្រែផ្សេងទៀត៖ «ខ្ញុំនឹងប្រាប់អ្នកថាអ្នកណាឈ្នះលោកីយ៍នេះ» (សូមមើល: rc://*/ta/man/translate/figs-rquestion)

លោកីយ៍

អត្ថបទនេះប្រើពាក្យ «លោកីយ៍» ដើម្បីសំដៅទៅលើមនុស្សមានបាបនិងប្រព័ន្ធអាក្រក់ទាំងអស់នៅក្នុងលោកីយ៍។ ការបកប្រែផ្សេងទៀត៖ «អ្វីៗនៅក្នុងលោកីយ៍ដែលប្រឆាំងនឹងព្រះជាម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-metonymy)

អ្នកដែលជឿលើព្រះយេស៊ូថាជាព្រះបុត្រានៃព្រះជាម្ចាស់

នេះមិនសំដៅទៅលើមនុស្សណាម្នាក់មួយទេ តែសំដៅទៅលើអ្នកណាដែលជឿការនេះ។ ការបកប្រែផ្សេងទៀត៖ «អ្នកណាជឿថាព្រះយេស៊ូជាព្រះរាជបុត្រានៃព្រះជាម្ចាស់»។

បុត្រានៃព្រះជាម្ចាស់

នេះគឺជាឋានៈសំខាន់សម្រាប់ព្រះយេស៊ូដែលពិពណ៌នាអំពីទំនាក់ទំនងរបស់ព្រះអង្គជាមួយព្រះជាម្ចាស់។ (សូមមើល: rc://*/ta/man/translate/guidelines-sonofgodprinciples)