km_tn/1jn/04/17.md

4.1 KiB

ដោយសារការនេះ បានធ្វើឲ្យសេចក្តីស្រឡាញ់នេះបានគ្រប់លក្ខណ៍នៅក្នុងចំណោមយើង ដូច្នេះ យើងនឹងមានទំនុកចិត្ត

អាចជាទម្រង់កិរិយាសកម្ម។ អាចមានន័យថា១) «ដោយសាររឿងនេះ» យោងទៅ ជំពូក៤ ខ១៥ ។ «ពីព្រោះអ្នកណាដែលរស់នៅក្នុងសេចក្ដីស្រឡាញ់គឺនៅក្នុងព្រះជាម្ចាស់ហើយព្រះជាម្ចាស់រស់នៅក្នុងអ្នកនោះ ព្រះបានឲ្យសេចក្តីស្រឡាញ់របស់ព្រះអង្គមកយើងពេញលេញហើយ ដូច្នេះយើងអាចមានទំនុកចិត្តទាំងស្រុង» ឬទី 2) «ដោយសារតែរឿងនេះ» សំដៅទៅលើ «យើងអាចមានទំនុកចិត្ត។ » «យើងមានទំនុកចិត្តថាព្រះជាម្ចាស់នឹងទទួលយើងនៅថ្ងៃដែលទ្រង់វិនិច្ឆ័យទោសមនុស្សគ្រប់គ្នា ដូច្នេះយើងដឹងថាទ្រង់បានធ្វើឲ្យសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះយើងពេញលេញ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

សេចក្តីស្រឡាញ់នេះបានគ្រប់លក្ខណ៍នៅក្នុងចំណោមយើង

«នេះជារបៀបដែលព្រះជាម្ចាស់បានធ្វើឲ្យសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះយើងបានពេញលេញ»

ដោយសារព្រះអង្គជាសេចក្តីស្រឡាញ់ យើងដែលនៅក្នុងលោកីយ៍នេះក៏មានសេចក្តីស្រឡាញ់ដែរ

«ពីព្រោះទំនាក់ទំនងដែលព្រះយេស៊ូមានជាមួយព្រះជាម្ចាស់ដូចជាទំនាក់ទំនងដែលយើងមានជាមួយព្រះជាម្ចាស់»

សេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍ បណ្តេញភាពភ័យខ្លាច

នៅទីនេះ «សេចក្តីស្រឡាញ់» ត្រូវបានពិពណ៌នាថា មនុស្សម្នាក់ដែលមានអំណាចបំបាត់ការភ័យខ្លាច។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់គឺល្អឥតខ្ចោះ។ «តែពេលសេចក្តីស្រឡាញ់យើងគ្រប់លក្ខណ៍ យើងលែងខ្លាចទៀតហើយ» (សូមមើល: rc://*/ta/man/translate/figs-personification)

ព្រោះភាពភ័យខ្លាចដោយសារមានការជំនុំជម្រះ

«យើងនឹងភ័យខ្លាចប្រសិនបើយើងគិតថាព្រះជាម្ចាស់នឹងដាក់ទោសយើងនៅពេលដែលទ្រង់មកវិនិច្ឆ័យទោសមនុស្សគ្រប់គ្នា»

អ្នកណាដែលភ័យខ្លាច មិនបានសិ្ថតនៅក្នុងសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍នៅឡើយទេ

«នៅពេលមនុស្សម្នាក់ខ្លាចព្រះជាម្ចាស់នឹងដាក់ទោសគេនោះមានន័យថាសេចក្ដីស្រឡាញ់របស់គេមិនពេញលេញទេ»