km_tn/1jn/04/15.md

2.5 KiB

អស់អ្នកណាដែលទទួលស្គាល់ថា ព្រះយេស៊ូជាបុត្រានៃព្រះជាម្ចាស់

«អ្នកដែលនិយាយការពិតអំពីព្រះយេស៊ូថាព្រះអង្គជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»

ព្រះរាជបុត្រារបស់ព្រះជាម្ចាស់

នេះគឺជាឋានៈសំខាន់សម្រាប់ព្រះយេស៊ូដែលពិពណ៌នាអំពីទំនាក់ទំនងរបស់ព្រះអង្គជាមួយព្រះជាម្ចាស់។ (សូមមើល: rc://*/ta/man/translate/guidelines-sonofgodprinciples)

ព្រះអង្គនឹងស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះក៏នៅក្នុងព្រះជាម្ចាស់ដែរ

«ព្រះមានទំនាក់ទំនងជាមួយគេហើយគេក៏មានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដែរ» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ២ ខ៤ ។

ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់

នេះគឺជាពាក្យប្រៀបធៀបដែលមានន័យថា «លក្ខណៈរបស់ព្រះជាម្ចាស់គឺជាសេចក្តីស្រឡាញ់» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ៤ ខ៧ ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

អ្នកណាដែលស្ថិតនៅក្នុងសេចក្តីស្រឡាញ់នេះ ក៏ស្ថិតនៅក្នុងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅក្នុងអ្នកនោះដែរ

«អ្នកដែលបន្តស្រឡាញ់អ្នកដទៃមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះជាម្ចាស់ហើយព្រះជាម្ចាស់មានទំនាក់ទំនងជិតស្និទ្ធជាមួយពួកគេ»