km_tn/1jn/04/11.md

4.2 KiB

បងប្អូនជាទីស្រឡាញ់

«អ្នកជាមនុស្សដែលខ្ញុំស្រឡាញ់» ឬ «មិត្តជាទីស្រឡាញ់» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុង ជំពូក២ ខ ៧ ។

ប្រសិនបើ ព្រះជាម្ចាស់ស្រឡាញ់យើងខ្លាំងដល់ម៉េ្លះ

«ដោយសារព្រះជាម្ចាស់ស្រឡាញ់យើងតាមរបៀបនេះ»

ស្រឡាញ់ដល់គ្នាទៅវិញទៅមកដែរ

«អ្នកជឿគឺត្រូវស្រឡាញ់អ្នកជឿផ្សេងទៀត»

ព្រះជាម្ចាស់ស្ថិតនៅក្នុងយើង យើងស្ថិតនៅក្នុងព្រះអង្គ ហើយព្រះអង្គនៅក្នុងយើង

«ព្រះជាម្ចាស់មានទំនាក់ទំនងជាមួយយើង ... យើងមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ហើយទ្រង់មានទំនាក់ទំនងជាមួយយើង» ។ សូមមើលពីរបៀបបកប្រែនេះត្រូវបានបកប្រែហើយនៅជំពូក ២ ខ៤ ។

សេចក្តីស្រឡាញ់របស់ព្រះអង្គក៏បានគ្រប់លក្ខណ៍នៅក្នុងយើង

«សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺមាននៅក្នុងយើង»

ដោយសារការនេះ យើងដឹងថា យើង ដោយសារព្រះអង្គបានប្រទាន

ការបកប្រែរបស់អ្នកអាចកាន់តែច្បាស់ប្រសិនបើអ្នកលុបចោល «ដោយនេះ» ឬ «ពីព្រោះ» ។ ការបកប្រែផ្សេងទៀត៖ «យើងដឹង ... ព្រោះព្រះអង្គបានផ្តល់ឲ្យ» ឬ «តាមរយៈនេះយើងដឹង ... យើង: ទ្រង់បានផ្តល់ឲ្យ»

ដោយសារព្រះអង្គបានប្រទានដល់យើងនូវព្រះវិញ្ញាណរបស់ព្រះអង្គ

«ពីព្រោះព្រះអង្គបានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គឲ្យមកយើង» ឬ «ពីព្រោះព្រះអង្គបានដាក់ព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើយើង» ។ ទោះយ៉ាងណាឃ្លានេះមិនបានន័យថាព្រះជាម្ចាស់មានព្រះវិញ្ញាណតិចជាងមុនទេបន្ទាប់ពីព្រះអង្គបានប្រទានដល់យើងខ្លះ។

យើងបានឃើញ ហើយបានធ្វើបន្ទាល់ថា ព្រះបិតាបានចាត់ព្រះបុត្រាមកសង្គ្រោះលោកីយ៍ទាំងមូល

«យើងជាសាវ័កបានឃើញព្រះរាជបុត្រានៃព្រះជាម្ចាស់ ហើយប្រាប់អ្នករាល់គ្នាថាព្រះជាម្ចាស់ជាព្រះវរបិតាបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកសង្គ្រោះមនុស្សនៅលើផែនដីនេះ»

ព្រះបិតា ព្រះបុត្រា

ទាំងនេះគឺជាឋានៈសំខាន់ៗដែលពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះជាម្ចាស់និងព្រះយេស៊ូ។ (សូមមើល: rc://*/ta/man/translate/guidelines-sonofgodprinciples)