km_tn/1jn/04/09.md

3.0 KiB

ដោយសារការនេះ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានសម្តែងឲ្យឃើញនៅក្នុងចំណោមយើង

នេះអាចធ្វើឱ្យទៅជាសកម្ម។ ការបកប្រែផ្សេងទៀត៖ «តាមរយៈការនេះព្រះជាម្ចាស់បានបង្ហាញថាព្រះអង្គស្រឡាញ់យើង» (សូមមើល: rc://*/ta/man/translate/figs-activepassive)

សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានសម្តែង

ការពិតដែលថាព្រះជាម្ចាស់ស្រឡាញ់មនុស្សគ្រប់គ្នាត្រូវបានគេនិយាយដូចជាវត្ថុដែលព្រះអាចបង្ហាញដល់ពួកគេ។ (សូមមើល: rc://*/ta/man/translate/figs-abstractnouns)

ដើម្បីឲ្យយើងអាចរស់នៅដោយសារព្រះអង្គ

«ដើម្បីឲ្យយើងអាចរស់នៅបានជារៀងរហូតដោយសារតែអ្វីដែលព្រះយេស៊ូបានធ្វើ»

នៅក្នុងសេចក្តីស្រឡាញ់នេះ

«ព្រះបានបង្ហាញយើងពីសេចក្ដីស្រឡាញ់ពិត»។

សេចក្តីស្រឡាញ់នេះ មិនមែនដោយសារយើងស្រឡាញ់ព្រះជាម្ចាស់ទេ ប៉ុន្តែ ដោយសារព្រះអង្គស្រឡាញ់យើង ហើយ

«សេចក្ដីស្រឡាញ់៖ សេចក្ដីស្រឡាញ់ពិតមិនមែនជារបៀបដែលយើងស្រឡាញ់ព្រះជាម្ចាស់ទេតែជារបៀបដែលព្រះអង្គបានស្រឡាញ់យើងជាមុន»

ព្រះអង្គបានចាត់ព្រះបុត្រារបស់ព្រះអង្គមកធ្វើជាយញ្ញបូជាធួននឹងបាបសម្រាប់លោះបាបរបស់យើង

ត្រង់នេះ« ការធ្វើយញ្ញបូជា» សំដៅទៅលើការដែលព្រះរាជបុត្រាបានថ្វាយយញ្ញបូជាសំរាប់អំពើបាបរបស់មនុស្សលោកទាំងអស់។ «ហើយព្រះជាម្ចាស់បានចាត់ព្រះរាជបុត្រារបស់ព្រះអង្គឲ្យបូជាព្រះជន្មដើម្បីព្រះអង្គអាចអត់ទោសបាបរបស់យើង» (សូមមើល: rc://*/ta/man/translate/figs-abstractnouns)