km_tn/1jn/04/07.md

3.1 KiB

ព័ត៌មាន​ទូទៅ:

លោកយ៉ូហានបន្តបង្រៀនអំពីមនុស្សថ្មី។ គាត់បង្រៀនអ្នកអានអំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់និងចេះស្រឡាញ់គ្នាទៅវិញទៅមក។

បងប្អូនជាទីស្រឡាញ់

«អ្នកជាមនុស្សដែលខ្ញុំស្រឡាញ់» ឬ «មិត្តជាទីស្រឡាញ់» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុង ជំពូក២ ខ៧ ។

ចូរយើងស្រឡាញ់គ្នាទៅវិញទៅមក

«អ្នកជឿគឺត្រូវស្រឡាញ់អ្នកជឿផ្សេងទៀត»

អស់អ្នកណាដែលមានសេចក្តីស្រឡាញ់គឺកើតចេញមកពីព្រះជាម្ចាស់ ហើយស្គាល់ព្រះជាម្ចាស់

«ពីព្រោះអស់អ្នកដែលស្រឡាញ់អ្នកជឿដូចគ្នា បានក្លាយជាកូនរបស់ព្រះជាម្ចាស់ហើយស្គាល់ព្រះអង្គ»

សេចក្តីស្រឡាញ់គឺកើតចេញមកពីព្រះជាម្ចាស់

«ពីព្រោះព្រះជាម្ចាស់បណ្តាលឲ្យយើងស្រឡាញ់គ្នា»

មកពីព្រះជាម្ចាស់

នេះគឺជាការប្រៀបធៀបដែលមានន័យថានរណាម្នាក់មានទំនាក់ទំនងជាមួយព្រះជាម្ចាស់ គឺដូចជាកូនមានទំនាក់ទំនងជាមួយនឹងឪពុករបស់ខ្លួនដែរ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

អ្នកណាដែលគ្មានសេចក្តីស្រឡាញ់មិនស្គាល់ព្រះជាម្ចាស់ទេ ព្រោះព្រះជាម្ចាស់គឺជាសេចក្តីស្រឡាញ់

«ធម្មជាតិរបស់ព្រះជាម្ចាស់គឺការស្រឡាញ់មនុស្ស។ អ្នកដែលមិនស្រឡាញ់អ្នកជឿដូចគ្នាមិនស្គាល់ព្រះជាម្ចាស់ទេពីព្រោះចរិតរបស់ព្រះជាម្ចាស់គឺស្រឡាញ់មនុស្ស»។

ព្រះជាម្ចាស់គឺជាសេចក្តីស្រឡាញ់

នេះគឺការបញ្ជាក់មួយដែលមានន័យថា បុគ្គលិកលក្ខណៈរបស់ព្រះជាម្ចាស់គឺមានក្តីស្រឡាញ់។