km_tn/1jn/03/16.md

4.1 KiB

ព្រះគ្រិស្តបានលះបង់ជីវិតរបស់ព្រះអង្គសម្រាប់យើង

ឃ្លានេះមានន័យថា « ព្រះគ្រិស្តសុខចិត្តលះបង់ព្រះជន្មរបស់ព្រះអង្គជំនួសយើង» ឬ« ព្រះគ្រិស្តសុខចិត្តសុគតជំនួសយើង» (សូមមើល: rc://*/ta/man/translate/figs-idiom)

របស់ដែលនៅក្នុងលោកីយ៍នេះ

ទ្រព្យសម្បត្ដិដូចជាលុយ ម្ហូបអាហារ ឬសម្លៀកបំពាក់។

ឃើញបងប្អូនមានការខ្វះខាត

«និងដឹងថាអ្នកជឿដូចគ្នាត្រូវការជំនួយ»

បិទចិត្តមេត្តាចំពោះអ្នកនោះ

«បិទចិត្តនៃការអាណិតអាសូរ» គឺជាពាក្យប្រៀបធៀប។ ការបកប្រែផ្សេងទៀត៖ «ប៉ុន្តែមិនបង្ហាញពីការអាណិតអាសូរគេ» ឬ «ប៉ុន្តែមិនស្ម័គ្រចិត្តជួយគេ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

តើសេចក្តីស្រឡាញ់ព្រះជាម្ចាស់ស្ថិតនៅក្នុងគាត់យ៉ាងដូចម្តេចទៅ

លោកយ៉ូហានប្រើសំណួរដើម្បីបង្រៀនមនុស្ស។ ការបកប្រែផ្សេងទៀត៖ «សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មិននៅក្នុងខ្លួនគេទេ» (សូមមើល: rc://*/ta/man/translate/figs-rquestion)

កូនៗជាទីស្រឡាញ់អើយ

លោកយ៉ូហានជាបុរសវ័យចំណាស់និងជាអ្នកដឹកនាំពួកគេ។ គាត់បានប្រើពាក្យនេះដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់គាត់ចំពោះពួកគេ។ ការបកប្រែផ្សេងទៀត៖ «កូនជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងព្រះគ្រិស្ត» ឬ «អ្នកដែលជាទីស្រឡាញ់របស់ខ្ញុំដូចជាកូនៗរបស់ខ្ញុំ» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ២ ខ១។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ចូរឲ្យយើងស្រឡាញ់មិនគ្រាន់តែជាពាក្យ ឬសំដីតែប៉ុណ្ណឹងទេ

ឃ្លា «ពាក្យ» និង «នៅក្នុងអណ្តាត» ទាំងពីរសំដៅទៅលើអ្វីដែលមនុស្សម្នាក់និយាយ។ ការបកប្រែផ្សេងទៀត៖ «កុំគ្រាន់តែនិយាយថាអ្នកស្រឡាញ់មនុស្ស» (សូមមើល: [[rc:///ta/man/translate/figs-doublet]] និង [[rc:///ta/man/translate/figs-metonymy]])

ចូរស្រឡាញ់ដោយការប្រព្រឹត្ត និងសេចក្តីពិតផង

កិរិយាស័ព្ទ «ស្រឡាញ់» ត្រូវបានសន្មតពីពាក់កណ្តាលដំបូងនៃប្រយោគនេះ។ ការបកប្រែផ្សេងទៀត៖ «ប៉ុន្តែបង្ហាញថាអ្នកពិតជាស្រឡាញ់មនុស្សដោយជួយពួកគេ» (សូមមើល: rc://*/ta/man/translate/figs-ellipsis)