km_tn/1jn/03/13.md

4.4 KiB

បងប្អូន

«អ្នកជឿដូចគ្នា»

ប្រសិនបើ លោកីយ៍ស្អប់អ្នករាល់គ្នា

ត្រង់នេះពាក្យ«លោកីយ»សំដៅលើមនុស្សដែលមិនគោរពព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀត៖ «ប្រសិនបើអ្នកដែលមិនគោរពព្រះជាម្ចាស់ស្អប់អ្នកដែលគោរពព្រះជាម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-metonymy)

យើងបានឆ្លងផុតពីសេចក្តីស្លាប់មកកាន់ជីវិតហើយ

លក្ខខណ្ឌនៃការរស់នៅ និងការស្លាប់ត្រូវបានគេនិយាយថាជាទីតាំងដែលមនុស្សអាចចាកចេញនិងទៅកន្លែងណាមួយ។ ការបកប្រែផ្សេងទៀត៖ «យើងលែងស្លាប់ខាងឯវិញ្ញាណទៀតហើយតែយើងមានជីវិតខាងវិញ្ញាណវិញ» (សូមមើល: rc://*/ta/man/translate/figs-abstractnouns)

ជីវិត

ពាក្យ «ជីវិត» នៅក្នុងសំបុត្រទាំងអស់នេះសំដៅទៅលើអ្វីច្រើនជាងជីវិតខាងរាងកាយ។ ពាក្យជីវិតនៅទីនេះគឺសំដៅលើព្រះយេស៊ូដែលមានជីវិតអស់កល្បជានិច្ច។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ១ ខ ១ ។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

ស្ថិតក្នុងសេចក្តីស្លាប់

«គឺសេចក្តីស្លាប់ខាងឯវិញ្ញាណ»

អ្នកណាដែលស្អប់បងប្អូនរបស់ខ្លួន គឺជាឃាតករ

លោកយ៉ូហាននិយាយអំពីមនុស្សម្នាក់ដែលស្អប់អ្នកជឿផ្សេងទៀតគឹដូចជាគាត់ជាឃាតករ។ ចាប់តាំងពីមនុស្សប្រព្រឹត្តអំពើឃោរឃៅដោយសារតែពួកគេស្អប់មនុស្សផ្សេងទៀតព្រះជាម្ចាស់ចាត់ទុកមនុស្សណាដែលស្អប់គេថាមានទោសដូចអ្នកដែលសម្លាប់មនុស្ស។ ការបកប្រែផ្សេងទៀត៖ «អ្នកណាស្អប់អ្នកជឿផ្សេងទៀតមានទោសដូចអ្នកដែលសម្លាប់មនុស្ស» (សូមមើល: rc://*/ta/man/translate/figs-metaphor)

គ្មានឃាតករណាមានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងគាត់ទេ

« ជីវិតអស់កល្បជានិច្ច» គឺជាអ្វីមួយដែលព្រះជាម្ចាស់ប្រទានដល់អ្នកជឿបន្ទាប់ពីពួកគេបានស្លាប់ ប៉ុន្តែវាក៏ជាអំណាចដែលព្រះប្រទានដល់អ្នកជឿនៅក្នុងជីវិតនេះដែរ។ ដើម្បីជួយពួកគេឲ្យឈប់ធ្វើបាបនិងធ្វើអ្វីដែលគាប់ព្រះហឫទ័យព្រះអង្គវិញ។ នៅទីនេះជីវិតអស់កល្បត្រូវបានគេនិយាយដូចជាវត្ថុដែលអាចមាននៅក្នុងនរណាម្នាក់។ ការបកប្រែផ្សេងទៀត៖ «ឃាតករមិនមានអំណាចនៃជីវិតខាងវិញ្ញាណដែលធ្វើការនៅខាងក្នុងគេទេ» (សូមមើល: rc://*/ta/man/translate/figs-abstractnouns)