km_tn/1jn/03/09.md

3.5 KiB

ឃ្លាភ្ជាប់៖

សម្រាប់ពេលនេះលោកយ៉ូហានបញ្ចប់ផ្នែកនេះអំពីការកើតជាថ្មីដែលមិនអាចធ្វើបាបបាន។

អស់អ្នកណាដែលបានកើតមកពីព្រះជាម្ចាស់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ «អ្នកណាដែលព្រះបានបង្កើតជាកូនរបស់ព្រះអង្គ» (សូមមើល: rc://*/ta/man/translate/guidelines-sonofgodprinciples)

គ្រាប់ពូជរបស់ព្រះជាម្ចាស់

នេះនិយាយអំពីព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះប្រទានដល់អ្នកជឿហើយដែលធ្វើឱ្យពួកគេអាចទប់ទល់នឹងអំពើបាបនិងធ្វើអ្វីដែលគាប់ព្រះហឬទ័យព្រះជាម្ចាស់ដូចជាគេជាគ្រាប់ពូជដែលត្រូវបានដាំនៅលើផែនដីហើយលូតលាស់។ ពេលខ្លះនេះត្រូវបានគេហៅជាកំណើតថ្មី។ ការបកប្រែផ្សេងទៀត៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

គាត់បានកើតចេញពីព្រះជាម្ចាស់មក

អាចប្រើជាទម្រង់កិរិយាសកម្ម។ ការបកប្រែផ្សេងទៀត៖ «ព្រះបានប្រទានជីវិតខាងវិញ្ញាណថ្មីដល់គាត់» ឬ «គាត់ជាកូនរបស់ព្រះជាម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ការនេះហើយ បានបើកសម្តែងឲ្យឃើញពីកូនរបស់ព្រះជាម្ចាស់ និងកូនរបស់សាតាំង

អាចប្រើជាទម្រង់កិរិយាសកម្ម។ ការបកប្រែផ្សេងទៀត៖ «នេះគឺជារបៀបដែលយើងស្គាល់កូនចៅរបស់ព្រះជាម្ចាស់និងកូនរបស់អារក្ស» (សូមមើល: rc://*/ta/man/translate/figs-activepassive)

អស់អ្នកណាដែលមិនបានធ្វើអ្វីដែលសុចរិត មិនមែនមកពីព្រះជាម្ចាស់ទេ ហើយអ្នកដែលស្អប់បងប្អូនរបស់ខ្លួនក៏ដូច្នោះដែរ

នៅទីនេះ « បងប្អូន» មានន័យថាជាគ្រិស្តបរិស័ទដូចគ្នា។ «មានតែអ្នកដែលប្រព្រឹត្ដអំពើសុចរិតប៉ុណ្ណោះដែលមកពីព្រះជាម្ចាស់ហើយមានតែអ្នកដែលស្រឡាញ់បងប្អូនរបស់ខ្លួនប៉ុណ្ណោះដែលមកពីព្រះជាម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-activepassive)