km_tn/1jn/03/01.md

4.2 KiB

ឃ្លាភ្ជាប់៖

នៅក្នុងផ្នែកនេះលោកយ៉ូហានប្រាប់អ្នកជឿអំពីលក្ខណៈថ្មីរបស់ពួកគេដែលមិនអាចធ្វើបាប។

សូមមើល ថាតើសេចក្តីស្រឡាញ់ដែលព្រះបិតាមានសម្រាប់យើងយ៉ាងណា

«គិតអំពីតើព្រះបិតារបស់យើងស្រឡាញ់យើងខ្លាំងប៉ុណ្ណា»

ព្រះអង្គក៏ហៅយើងថាជាបុត្រធីតារបស់ព្រះអង្គ

«ព្រះវរបិតាបានហៅយើងថាបុត្រធីតារបស់ព្រះអង្គ»

បុត្រធីតា

នេះមានន័យថាមនុស្សដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់តាមរយៈជំនឿលើព្រះយេស៊ូ។

ដោយហេតុនេះហើយ បានជាលោកីយ៍មិនស្គាល់យើងទេ ដោយសារលោកីយ៍មិនស្គាល់ព្រះអង្គ

អាចមានន័យថា ១)« ដោយសារយើងជាបុត្រធីតារបស់ព្រះជាម្ចាស់ហើយដោយសារពិភពលោកមិនបានស្គាល់ព្រះជាម្ចាស់នោះក៏មិនស្គាល់យើងដែរ» ឬ ២)« ដោយសារតែពិភពលោកមិនបានស្គាល់ព្រះជាម្ចាស់ហើយក៏មិនស្គាល់យើងដែរ» ។

លោកីយ៍មិនស្គាល់យើងទេ ដោយសារលោកីយ៍មិនស្គាល់ព្រះអង្គ

នៅទីនេះ« លោកីយ» សំដៅទៅលើមនុស្សដែលមិនគោរពព្រះជាម្ចាស់។ អ្វីដែលពិភពលោកមិនដឹងអាចត្រូវបានបញ្ជាក់ឱ្យច្បាស់៖ ការបកប្រែផ្សេងទៀត៖ អ្នកដែលមិនគោរពព្រះជាម្ចាស់មិនដឹងថាយើងជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ទេពីព្រោះពួកគេមិនស្គាល់ព្រះជាម្ចាស់។ (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-explicit]])

បងប្អូនជាទីស្រឡាញ់

«អ្នកជាមនុស្សដែលខ្ញុំស្រឡាញ់» ឬ «មិត្តជាទីស្រឡាញ់» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុង ជំពូក២ ខ៧ ។

មិនទាន់បានបើកសម្តែងឲ្យយើងឃើញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម ការបកប្រែផ្សេងទៀត៖ «ព្រះជាម្ចាស់មិនទាន់បានបង្ហាញ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

បើកសម្តែង

នេះមានន័យថា« ប្រាប់» ឬ« សម្តែងចេញ» « បង្ហាញ» ។

អ្នកណាដែលមានជំនឿអំពីអនាគត នឹងផ្តោតទៅលើព្រះអង្គ ហើយនឹងធ្វើឲ្យខ្លួនឯងបានបរិសុទ្ធ ដូចជាព្រះអង្គបរិសុទ្ធដែរ។

«មនុស្សគ្រប់គ្នាដែលមានជំនឿចិត្តរំពឹងថានឹងឃើញព្រះគ្រិស្តថាទ្រង់គឺជាព្រះពិត គេនឹងរក្សាខ្លួនគេឲ្យបរិសុទ្ធព្រោះព្រះគ្រិស្តបរិសុទ្ធ»