km_tn/1jn/02/12.md

5.6 KiB

ព័ត៌មាន​ទូទៅ:

លោកយ៉ូហានពន្យល់ពីមូលហេតុដែលគាត់សរសេរសំបុត្ររបស់គាត់ទៅក្រុមអាយុខុសគ្នាឬទៅអ្នកជឿដែលមានភាពខុសគ្នានៃភាពចាស់ទុំ។ ព្យាយាមប្រើពាក្យស្រដៀងគ្នាសម្រាប់ប្រយោគទាំងនេះដូចដែលពួកគេត្រូវបានសរសេរជាកំណាព្យ។

កូនជាទីស្រឡាញ់រាល់គ្នាអើយ

លោកយ៉ូហានជាបុរសវ័យចំណាស់និងជាអ្នកដឹកនាំពួកគេ។ គាត់បានប្រើពាក្យនេះដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់គាត់ចំពោះពួកគេ។ ការបកប្រែផ្សេងទៀត៖«កូនជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងព្រះគ្រិស្ត» ឬ «អ្នកដែលជាទីស្រឡាញ់ដល់ខ្ញុំដូចជាកូន ៗ របស់ខ្ញុំ» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ២ ខ១ ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

បាបរបស់អ្នកបានអត់ទោស

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ «ព្រះជាម្ចាស់អត់ទោសបាបឲ្យអ្នក» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ដោយសារព្រះនាមរបស់ព្រះអង្គ

«ឈ្មោះរបស់ព្រះអង្គ» សំដៅទៅលើព្រះគ្រិស្តហើយទ្រង់ជាអ្នកណា។ ការបកប្រែផ្សេងទៀត៖ «ដោយសារតែអ្វីដែលព្រះគ្រិស្តបានធ្វើសម្រាប់អ្នក»។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

ខ្ញុំសរសេរមកអ្នក ជូនឪពុករាល់គ្នាអើយ

ពាក្យថា «ឪពុក» នៅទីនេះអាចជាពាក្យប្រៀបធៀបសំដៅទៅលើអ្នកជឿដែលមានភាពចាស់ទុំ។ការបកប្រែផ្សេងទៀត៖ «ខ្ញុំកំពុងសរសេរទៅកាន់អ្នកជឿដែលមានភាពចាស់ទុំ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

អ្នកស្គាល់

«អ្នកមានទំនាក់ទំនងជាមួយ»

អ្នកស្គាល់ព្រះអង្គតាំងពីដំបូង

«អ្នកដែលតែងតែរស់នៅ» ឬ «អ្នកដែលមានវត្តមានជាដរាប» ។ គឺសំដៅទៅលើ «ព្រះយេស៊ូ» ឬ «ព្រះជាម្ចាស់ជាព្រះវរបិតា»។

កំឡោះៗរាល់គ្នាអើយ

នេះសំដៅទៅលើអ្នកដែលមិនមែនជាអ្នកជឿថ្មី ប៉ុន្តែកំពុងរីកចម្រើនក្នុងភាពចាស់ទុំខាងវិញ្ញាណ។ ការបកប្រែផ្សេងទៀត៖ «អ្នកជឿវ័យក្មេង» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ដោយសារអ្នកមានកម្លាំង

នៅទីនេះ «ខ្លាំង» មិនសំដៅទៅលើកម្លាំងរាងកាយរបស់អ្នកជឿទេ ប៉ុន្តែសំដៅទៅលើភាពស្មោះត្រង់របស់ពួកគេចំពោះព្រះគ្រិស្ត។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងអ្នក

អ្នកនិពន្ធនិយាយអំពីការរីកចម្រើននូវភាពស្មោះត្រង់របស់អ្នកជឿចំពោះព្រះគ្រិស្តនិងការយល់ដឹងពីព្រះអង្គ ដូចជាគាត់កំពុងនិយាយពីព្រះបន្ទូលរបស់ព្រះដែលមាននៅក្នុងពួកគេដូច្នោះដែរ ។​​ ការបកប្រែផ្សេងទៀត៖ «អ្នកស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-metaphor)

យកឈ្នះ

អ្នកនិពន្ធកំពុងនិយាយអំពីការបដិសេធរបស់អ្នកជឿដើម្បីធ្វើតាមសាតាំង និងពីផែនការរបស់គេដែលធ្វើឲ្យពួកគេខកចិត្ត ដូចជាបញ្ហានៃការយកឈ្នះមេដែរ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)