km_tn/1jn/02/04.md

4.8 KiB

អ្នកណាដែលនិយាយថា

«អ្នកណានិយាយ» ឬ «អ្នកដែលនិយាយ»

ខ្ញុំស្គាល់ព្រះជាម្ចាស់

«ខ្ញុំមានទំនាក់ទំនងល្អជាមួយព្រះជាម្ចាស់»

មិនកាន់តាម

«មិនធ្វើ» ឬ «មិនគោរពតាម»

បញ្ជារបស់ព្រះអង្គ

«អ្វីដែលព្រះជាម្ចាស់ប្រាប់គេឲ្យធ្វើ»

សេចក្តីពិតមិននៅក្នុងគាត់

សេចក្តីពិតត្រូវបានគេនិយាយដូចជាវត្ថុដែលអាចស្ថិតនៅខាងក្នុងអ្នកជឿ។ ការបកប្រែផ្សេងទៀត៖ «គាត់មិនជឿអ្វីដែលព្រះជាម្ចាស់មានបន្ទូលថាជាសេចក្តីពិតទេ» (សូមមើល: rc://*/ta/man/translate/figs-explicit)

កាន់តាម

«ធ្វើ» ឬ «គោរពតាម»

ព្រះបន្ទូល

«អ្វីដែលព្រះប្រាប់លោកឲ្យធ្វើ»

សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់

អត្ថន័យមាន២​ គឺ ១) «សេចក្តីស្រឡាញ់របស់យើងចំពោះព្រះជាម្ចាស់» ឬ ២) «សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះយើង» ។

ពិតជាស្គាល់ព្រះជាម្ចាស់ ហើយសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍របស់ព្រះជាម្ចាស់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ « ព្រះជាម្ចាស់បានធ្វើឲ្យសេចក្តីស្រឡាញ់របស់ទ្រង់បានគ្រប់លក្ខណៈនៅក្នុងមនុស្ស»« ប្រាកដណាស់អ្នកដែលគោរពបទបញ្ជារបស់ព្រះជាម្ចាស់គឺជាមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់គ្រប់បែបយ៉ាង» ឬ« សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សបានសម្រេចគោលដៅនៅពេលពួកគេធ្វើអ្វីដែលទ្រង់ ប្រាប់ពួកគេឱ្យធ្វើ » (សូមមើល: rc://*/ta/man/translate/figs-activepassive)

ព្រះជាម្ចាស់នៅក្នុងអ្នកនោះ

ឃ្លាដែលថា« យើងស្ថិតនៅក្នុងព្រះអង្គ» មានន័យថាអ្នកជឿតែងតែរួមជាមួយព្រះជាម្ចាស់ ឬមានទំនាក់ទំនងប្រកបជាមួយព្រះជាម្ចាស់ជានិច្ច។ ជាញឹកញាប់នៅក្នុងយ៉ូហានទី១ ឃ្លាថា«នៅជាប់នឹងព្រះអង្គ»ត្រូវបានប្រើដើម្បីមានន័យដូចគ្នា។ ការបកប្រែផ្សេងទៀត៖ «នៅពេលយើងស្តាប់តាមអ្វីដែលព្រះជាម្ចាស់មានបន្ទូលយើងអាចប្រាកដថាយើងបានប្រកបជាមួយព្រះអង្គ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

នៅជាប់ក្នុងព្រះជាម្ចាស់

«មានទំនាក់ទំនងជាមួយព្រះជាមា្ចស់»

អ្នកនោះត្រូវដើរដូចជាព្រះយេស៊ូបានដើរដែរ

ការប្រតិបត្តិជីវិតរបស់មនុស្សម្នាក់ត្រូវបានគេនិយាយដូចជាកំពុងធ្វើដំណើរ។​ការបកប្រែផ្សេងទៀត៖ «ត្រូវតែរស់នៅដូចព្រះយេស៊ូគ្រិស្តបានរស់នៅ» ឬ «ក៏គួរតែគោរពតាមព្រះជាម្ចាស់ដូចព្រះយេស៊ូគ្រិស្តបានធ្វើដែរ» (សូមមើល: rc://*/ta/man/translate/figs-metaphor)