km_tn/1jn/02/01.md

3.5 KiB

ឃ្លាភ្ជាប់៖

លេាកយ៉ូហានបន្តសរសេរអំពីការប្រកបហើយបង្ហាញថាវាអាចទៅរួចពីព្រោះព្រះយេស៊ូយាងនៅចន្លោះរវាងអ្នកជឿនិងព្រះវរបិតា។

ព័ត៌មាន​ទូទៅ:

នៅទីនេះពាក្យ «យើង» និង «យើងទាំងអស់» សំដៅទៅលើលោកយ៉ូហាននិងអ្នកជឿទាំងអស់។ ពាក្យ «ទ្រង់» និង «របស់ព្រះអង្គ» អាចសំដៅទៅលើព្រះវរបិតាឬព្រះយេស៊ូ។ (សូមមើល: rc://*/ta/man/translate/figs-inclusive)

កូនរាល់គ្នាអើយ

លោកយ៉ូហានជាបុរសវ័យចំណាស់និងជាអ្នកដឹកនាំពួកគេ។ គាត់បានប្រើពាក្យនេះដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់គាត់ចំពោះពួកគេ។ ការបកប្រែផ្សេងទៀត៖ «កូនជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងព្រះគ្រិស្ត» ឬ «អ្នកដែលជាទីស្រឡាញ់ដល់ខ្ញុំដូចជាកូនរបស់ខ្ញុំ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ខ្ញុំសរសេរសេចក្តីទាំងនេះ

«ខ្ញុំសរសេរលិខិតនេះ»

ប៉ុន្តែ ប្រសិនបើ នរណាម្នាក់បានធ្វើបាប

«ប៉ុន្តែនៅពេលនរណាម្នាក់ធ្វើបាប»។ នេះគឺជាអ្វីដែលទំនងជាកើតឡើង។

យើងមានមេធាវី ដែលនៅជាមួយព្រះវរបិតា

ពាក្យថា «មេធាវី» នៅទីនេះសំដៅលើព្រះយេស៊ូ។ ការបកប្រែផ្សេងទៀត៖ «អ្នកដែលនិយាយទៅកាន់ព្រះវរបិតាហើយសុំឱ្យទ្រង់អត់ទោសឱ្យយើង» (សូមមើល: rc://*/ta/man/translate/figs-explicit)

ទ្រង់គឺជាតង្វាយធួននឹងបាបរបស់យើង

«ព្រះយេស៊ូបានលះបង់ជីវិតរបស់ទ្រង់សម្រាប់យើង​​​​​​ ហើយដោយសារតែការនេះព្រះជាម្ចាស់អត់ទោសបាបឲ្យយើង»

តាមរយៈការនេះយើងប្រាកដថា យើងស្គាល់ព្រះអង្គ ប្រសិនបើយើង កាន់តាមបញ្ជារបស់ព្រះអង្គ

«ប្រសិនបើយើងធ្វើអ្វីដែលទ្រង់បានប្រាប់ឱ្យយើងធ្វើនោះយើងដឹងប្រាកដថាយើងមានទំនាក់ទំនងល្អជាមួយព្រះអង្គ»

យើងស្គាល់ព្រះអង្គ

«យើងមានទំនាក់ទំនងជាមួយព្រះអង្គ»