km_tn/1jn/01/08.md

3.1 KiB

ព័ត៌មាន​ទូទៅ:

ត្រង់នេះពាក្យ «ព្រះអង្គ» «របស់ព្រះអង្គ» និង «របស់ព្រះអង្គ» សំដៅទៅលើព្រះជាម្ចាស់។ (សូមមើល៖ ជំពូក១ ខ ៥)

គ្មានបាបសោះ

«មិនដែលធ្វើបាប»

កំពុងកុហក

«កំពុងបញ្ឆោត» ឬ «និយាយពាក្យមិនពិតប្រាប់គេ»

គ្មានសេចក្តីពិតនៅក្នុងយើងទេ

សេចក្តីពិតត្រូវបានគេនិយាយដូចជាវត្ថុដែលអាចស្ថិតនៅខាងក្នុងអ្នកជឿ។ ការបកប្រែផ្សេងទៀត៖ «យើងមិនជឿថាអ្វីដែលជាសេចក្តីពិត» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ថែមទាំងអត់ទោសបាបរបស់យើង និងសម្អាតបាបយើងចេញពីអំពើទុច្ចរិតទាំងអស់ផង

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា។ លោកយ៉ូហានប្រើវាដើម្បីបញ្ជាក់ថាព្រះជាម្ចាស់ពិតជានឹងអត់ទោសបាបរបស់យើង។ ការបកប្រែផ្សេងទៀត៖ «ហើយនឹងអត់ទោសឱ្យយើងទាំងស្រុងនូវអ្វីដែលយើងបានធ្វើខុស» (សូមមើល: rc://*/ta/man/translate/figs-parallelism)

យើងធ្វើឲ្យព្រះអង្គក្លាយជាអ្នកកុហក

យើងអះអាងថាទ្រង់ជាអ្នកកុហក។ ការបកប្រែផ្សេងទៀត៖ «វាដូចគ្នានឹងការហៅទ្រង់ថាជាអ្នកកុហកដែរពីព្រោះទ្រង់បាននិយាយថាយើងបានធ្វើបាបទាំងអស់» (សូមមើល: rc://*/ta/man/translate/figs-explicit)

ព្រះបន្ទូលរបស់ព្រះអង្គមិនបាននៅក្នុងយើងទេ

ការគោរពប្រតិបត្តិនិងលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានគេនិយាយថា ព្រះបន្ទូលរបស់ព្រះអង្គស្ថិតនៅខាងក្នុងអ្នកជឿ។ ការបកប្រែផ្សេងទៀត៖ «យើងមិនយល់ពីព្រះបន្ទូលរបស់ព្រះ ហើយក៏មិនធ្វើតាមអ្វីដែលទ្រង់មានបន្ទូលដែរ» (សូមមើល: rc://*/ta/man/translate/figs-metaphor)