km_tn/1jn/01/05.md

3.0 KiB

ឃ្លាភ្ជាប់៖

ចាប់ពីជំពូកនេះទៅជំពូកបន្ទាប់លោកយ៉ូហានសរសេរអំពីការប្រកប - ទំនាក់ទំនងជិតស្និទ្ធជាមួយព្រះជាម្ចាស់និងអ្នកជឿផ្សេងទៀត។

ព័ត៌មាន​ទូទៅ:

នៅទីនេះពាក្យថា «យើង» និង «យើងទាំងអស់» សំដៅទៅលើអ្នកជឿទាំងអស់រួមទាំងមនុស្សដែលលោកយ៉ូហានកំពុងសរសេរ។ លើកលែងតែមានការបញ្ជាក់ផ្សេងនោះគឺជាអត្ថន័យសម្រាប់សៀវភៅដែលនៅសល់។

ព្រះជាម្ចាស់ជាពន្លឺ

នេះមានន័យថាព្រះជាម្ចាស់គឺព្រះដ៏វិសុទ្ធឥតខ្ចោះ។ វប្បធម៌ដែលភ្ជាប់ភាពល្អជាមួយពន្លឺអាចរក្សាគំនិតនៃពន្លឺដោយមិនពន្យល់ពាក្យប្រៀបធៀប។ ការបកប្រែបន្ថែម «ព្រះជាម្ចាស់សុចរិតដូចពន្លឺសុទ្ធឥតខ្ចោះ»

នៅក្នុងព្រះអង្គ គ្មានសេចក្តីងងឹតទាល់តែសោះ

នេះមានន័យថាព្រះជាម្ចាស់មិនដែលធ្វើបាបហើយមិនដែលធ្វើការអាក្រក់ទាំងអស់។ វប្បធម៌ដែលភ្ជាប់អំពើអាក្រក់ជាមួយភាពងងឹតប្រហែលជាអាចរក្សាគំនិតនៃភាពងងឹតដោយមិនពន្យល់ពីការប្រៀបធៀប។ ការបកប្រែផ្សេងទៀត៖ «នៅក្នុងទ្រង់គ្មានភាពងងឹតនៃអំពើបាបទេ»

ដើរក្នុងសេចក្តីងងឹត

នេះមានន័យថា «ប្រព្រឹត្ដអំពើអាក្រក់» ឬ «ធ្វើអំពើអាក្រក់»។

ដើរនៅក្នុងពន្លឺ

នេះមានន័យថា «អនុវត្តការល្អ» ឬ «ធ្វើអ្វីដែលល្អ»។

ព្រះលោហិតរបស់ព្រះយេស៊ូ

នេះសំដៅទៅលើការសុគតរបស់ព្រះយេស៊ូ

ព្រះបុត្រា

នេះគឺជាឋានៈសំខាន់របស់ព្រះយេស៊ូដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។