km_tn/1jn/01/01.md

4.9 KiB

ឃ្លាភ្ជាប់៖

កណ្ឌគម្ពីរនេះមានគោលបំណងពីរ គឺសម្ព័ន្ធភាពនិងអំណរ។

ព័ត៌មាន​ទូទៅ:

សាវ័កយ៉ូហានបានសរសេរសំបុត្រនេះទៅកាន់អ្នកជឿ។ ឧទាហរណ៍ពាក្យ «អ្នក» «របស់អ្នក» និង «របស់អ្នក» រួមបញ្ចូលអ្នកជឿទាំងអស់​ និងជាពហុវចនៈ។ នៅទីនេះពាក្យ «យើង» និង «យើង» សំដៅទៅលើលោកយ៉ូហាននិងអ្នកដែលបាននៅជាមួយព្រះយេស៊ូ។

ព័ត៌មាន​ទូទៅ:

ខ១ ជាប្រយោគមួយផ្នែក។ ប្រសិនបើអ្នកត្រូវការប្រយោគពេញលេញអ្នកអាចចាប់ផ្តើមប្រយោគដោយខ១ ចាត់ទុកខ ២ ជាវង់ក្រចកដូចយូឌីប៊ី ហើយបំពេញប្រយោគ ជំពូក១ ខ៣ ។

ដំបូងគេបំផុត

ឃ្លាថា «អ្វីៗដែលមានដំបូងគេបំផុត» សំដៅទៅលើព្រះយេស៊ូដែលមានមុនពេលអ្វីៗទាំងអស់ ដែលបានបង្កើតឡើង។ ការបកប្រែផ្សេងទៀត៖ «យើងសរសេរសេចក្តីទាំងនេះទៅប្រាប់អ្នករាល់គ្នា ស្តីអំពីព្រះអង្គ ដែលមានមុនកំណើតពិភពលោក»។

ដំបូង

«ការចាប់ផ្តើមនៃអ្វីៗទាំងអស់» ឬ «ការបង្កើតពិភពលោក»

អ្វីដែលយើងបានឮ

«ដែលយើងបានឮទ្រង់បង្រៀន»

អ្វីដែលយើងបានឃើញជាមួយភ្នែករបស់យើង ហើយអ្វីដែលយើងបានសម្លឹងមើល

សង្កត់ន័យម្តងទៀត។ ការបកប្រែបន្ថែម៖ «ដែលខ្លួនយើងបានឃើញ»

ព្រះបន្ទូលនៃជីវិត

«ព្រះបន្ទូលនៃជីវិត» គឺព្រះយេស៊ូ។ ការបកប្រែបន្ថែម៖ «ព្រះយេស៊ូដែលជាអ្នកធ្វើឲ្យមនុស្សរស់ជារៀងរហូត»

ជីវិត

ពាក្យ «ជីវិត» នៅក្នុងសំបុត្រនេះសំដៅទៅលើអ្វីច្រើនជាងជីវិតខាងរាងកាយ។ តំណាងឲ្យព្រះយេស៊ូដែលជាជីវិតអស់កល្បជានិច្ច។

ជីវិតដែលបានសម្តែងឲ្យស្គាល់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ «ព្រះជាម្ចាស់បានធ្វើឱ្យយើងស្គាល់ជីវិតអស់កល្បជានិច្ច»ឬ«ព្រះជាម្ចាស់បានធ្វើឱ្យយើងអាចស្គាល់ទ្រង់ដែលជាជីវិតអស់កល្បជានិច្ច»

យើងបានឃើញជីវិតនោះ

«ហើយយើងបានឃើញព្រះអង្គ»

យើងក៏បានធ្វើទីបន្ទាល់ពីជីវិតនោះដែរ

«ហើយយើងប្រាប់អ្នកដទៃអំពីព្រះអង្គ»

ជីវិតអស់កល្ប

ត្រង់នេះ «ជីវិតអស់កល្បជានិច្ច» គឺសំដៅទៅលើអ្នកដែលបានផ្តល់ជីវិតឲ្យយើង​​ គឺ​ ព្រះយេស៊ូ។ ការបកប្រែផ្សេងទៀត៖ «អ្នកដែលអាចឲ្យយើងរស់នៅជារៀងរហូត»

គង់នៅជាមួយព្រះវរបិតា

«ដែលនៅជាមួយព្រះជាម្ចាស់ជាព្រះវរបិតា»

បានសម្តែងឲ្យយើងបានស្គាល់ផង

នេះជាពេលដែលទ្រង់រស់នៅលើផែនដី។ ការបកប្រែបន្ថែម៖ «ហើយទ្រង់បានមករស់នៅក្នុងចំណោមពួកយើង»