km_tn/1co/16/13.md

3.6 KiB

ចូលចាំយាម និងឈរឲ្យមាំមួនក្នុងសេចក្តីជំនឿ ចូរស្តែងចេញដូចជាមនុស្សក្លាហាន និងមានកម្លាំង

លោកប៉ូលកំពុងពណ៌នាពីអ្វីដែលលោកចង់ឲ្យក្រុមជំនុំកូរិនថូសធ្វើប្រៀបដូចជាលោកចេញបទបញ្ជាបួនយ៉ាងទៅទាហានក្នុងសង្រ្គោម។ បទបញ្ជាទាំងបួនយ៉ាងនោះមានន័យស្ទើរដូចគ្នា ហើយត្រូវបានប្រើសំរាប់ការបញ្ជាក់។ (សូមមើលៈrc://*/ta/man/translate/figs-parallelism)

ចូលចាំយាម

លោកប៉ូលនិយាយពីមនុស្សដែលប្រុងប្រយ័ត្នពីអ្វីដែលនឹងកើតឡើងដូចជាពួកគេកំពុងយាមការពារទីក្រុងមួយ ឬ ចម្ការមួយ។ នេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែផ្សេងទៀតៈ «ចូរប្រុងប្រយ័ត្នជាមួយមនុស្សដែលបងប្អូនទុកចិត្ត» ឬ «ចូរប្រយ័ត្នពីគ្រោះថា្នក់»។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

ឈរឲ្យមាំមួនក្នុងសេចក្តីជំនឿ

លោកប៉ូលនិយាយពីមនុស្សដែលបន្តសេចក្តីជំនឿក្នុងព្រះគ្រិស្តតាមរយៈសេចក្តីបង្រៀនរបស់លោកប្រៀបដូចជាពួកគេជាទាហានដែលបដិសេធមិនដកថយនៅពេលសត្រូវវាយប្រហារ។ អាចមានន័យថា ទី១ «សូមរក្សាជំនឿឲ្យបានរឹងមាំពីអ្វីដែលយើងបានបង្រៀនបងប្អូន» ឬ ទី២ «សូមរក្សាទំនុកចិត្តនឹងព្រះគ្រិស្តឲ្យបានរឹងម៉ឹុង»។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

ចូរស្តែងចេញដូចជាមនុស្សក្លាហាន

នៅក្នុងសង្គមដែលលោកប៉ូល និងពួកជំនុំរបស់លោករស់នៅ មនុស្សតែងតែធ្វើការយ៉ាងលំបាកសម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយវៃប្រឆាំងតវ៉ាចំពោះជនឈ្លានពាន។ នេះអាចត្រូវបានបញ្ជាក់ឲ្យកាន់តែច្បាស់។ សូមមើលការបកប្រែផ្សេងទៀតៈ «មានទំនុលខុសត្រូវ»។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

សូមឲ្យគ្រប់ការទាំងអស់ដែលបងបងប្អូនធ្វើ ចូរធ្វើដោយសេចក្តីស្រឡាញ់

គ្រប់អ្វីដែលបងប្អូនធ្វើគួរតែបង្ហាញដល់មនុស្សថាបងប្អូនស្រឡាញ់ពួកគេ។