km_tn/1co/15/54.md

3.2 KiB

ប៉ុន្តែ ពេលដែលរូបកាយដែលពុករលួយ បានជំនួសរូបកាយដែលមិនចេះពុករលួយ

នៅទីនេះ រូបកាយត្រូវបាននិយាយហាក់បីដូចជាមនុស្សណាម្នាក់ និងការក្លាយជាមិនពុករលួយត្រូវបាននិយាយហាក់ដូចជាស្លៀកសំលៀកបំពាក់ដែលមិនចេះពុកដែលរូបកាយគួរតែស្លៀកពាក់។ ការបកប្រែផ្សេងទៀតៈ «នៅពេលដែលរូបកាយដែលពុករលួយនេះក្លាយជាមិនពុករលួយវិញ» ឬ «នៅពេលដែលរូបកាយដែលអាចរលួយនេះ ទៅជាឈប់រលួយវិញ»។ (សូមមើលៈ[[rc:///ta/man/translate/figs-personification]] និង[[rc:///ta/man/translate/figs-metaphor]])

រូបកាយដែលតែងតែស្លាប់បានជំនួសរូបកាយដែលមិនចេះស្លាប់

នៅទីនេះ រូបកាយត្រូវបាននិយាយហាក់បីដូចជាមនុស្សណាម្នាក់ និងការក្លាយជាមិនចេះស្លាប់ត្រូវបាននិយាយហាក់ដូចជាស្លៀកសំលៀកបំពាក់ដែលមិនចេះស្លាប់ដែលរូបកាយគួរតែស្លៀកពាក់។ ការបកប្រែផ្សេងទៀតៈ «នៅពេលដែលរូបកាយដែលពុករលួយនេះក្លាយជាមិនពុករលួយវិញ» ឬ «នៅពេលដែលរូបកាយដែលអាចរលួយនេះ ទៅជាឈប់រលួយវិញ»។ (សូមមើលៈ[[rc:///ta/man/translate/figs-personification]] និង[[rc:///ta/man/translate/figs-metaphor]])

សេចក្តីស្លាប់អើយ តើជោគជ័យឯងនៅណា? សេចក្តីស្លាប់អើយ តើទ្រនិចឯងនៅណា?

លោកប៉ូលនិយាយប្រៀបធៀបការស្លាប់ជាមនុស្សណាម្នាក់ ហើយលោកប្រើសំនួរនេះដើម្បីចំអកដល់អំណាចនៃសេចក្តីស្លាប់ដែលព្រះគ្រិស្តបានយកជ័យ។ ការបកប្រែផ្សេងទៀត «សេចក្តីស្លាប់បានបរាជ័យ។ សេចក្តីស្លាប់ជ័យជម្នះឯងនៅឯណា»។ (សូមមើលៈ[[rc:///ta/man/translate/figs-apostrophe]] និង[[rc:///ta/man/translate/figs-rquestion]])

របស់អ្នក...របស់អ្នក

ពាក្យទាំងនេះជាឯកវចនៈ។ (សូមមើលៈrc://*/ta/man/translate/figs-you)