km_tn/1co/15/35.md

4.0 KiB

ប្រយោគភ្ជាប់

លោកប៉ូលបានឲ្យការជាក់លាក់មួយចំនួនពីរការរស់ឡើងវិញនៃរូបរាងកាយអ្នកជឿ។ លោកបានឲ្យរូបភាពនៃធម្មជាតិ និងវិញ្ញាណខាងរូបរាងកាយ និងការប្រៀបធៀបមនុស្សដំបូងអាដាមជាមួយមនុស្សចុងក្រោយអាដាម ព្រះគ្រិស្ត។

ប៉ុន្តែ អ្នកខ្លះនឹងនិយាយថា «តើមនុស្សស្លាប់រស់ឡើងយ៉ាងដូចម្តេច ហើយតើរូបកាយបែបយ៉ាងណា ពេលដែលពួកគេរស់ឡើងវិញនោះ?

អាចមានន័យថា ទី១ ជាបុគ្គលដែលសួរសំនួរនេះដោយភាពស្មោះត្រង់ ឬ ទី២ ជាបុគ្គលដែលកំពុងប្រើសំនួរនេះដើម្បីចំអកដល់គំនិតនៃការរស់ឡើងវិញ។ ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែអ្នកខ្លះនិងនិយាយថា ពួកគេមិនអាចស្រមៃឃើញពីរបៀបដែលព្រះប្រោសរស់អ្នកដែលស្លាប់នោះទេ និងរូបកាយប្រភេទណាដែលព្រះនិងផ្តល់ឲ្យពួកគេក្នុងថ្ងៃរស់ឡើងវិញនោះទេ»។ (សូមមើលrc://*/ta/man/translate/figs-rquestion)

អ្នកខ្លះនឹងនិយាយថា

អ្នកខ្លះនឹងសួរថា។

រូបកាយបែបយ៉ាងណា ពេលដែលពួកគេរស់ឡើងវិញនោះ

នោះ តើនឹងជារូបរាងកាយខាងសាច់ឈាម ឬ ជារូបរាងកាយខាងវិញ្ញាណ? តើរូបរាងកាយនិងមានទម្រង់ជាយ៉ាងម៉េច? តើរូបរាងកាយនិងត្រូវធ្វើពីអ្វី? ការបកប្រែបានប្រើសំនួរទូទៅជាច្រើន ដែលមនុស្សទូទៅចង់ដឹងពីចម្លើយនូវសំនួរទាំងឡាយណាដែលពួកគេសួរ។

បងប្អូនល្ងង់ណាស់! អ្វីដែលបងប្អូនបានព្រោះទៅ

លោកប៉ូលកំពុងនិយាយទៅដល់ពួកជំនុំកូរិនថូស ហាក់ដូចជាពួកគេជាមនុស្សតែមួយ ដូច្នេះ ទាំងពីរជំនួសឲ្យពាក្យថា «បងប្អូន» ជាឯកវចនៈ។ (សូមមើល rc://*/ta/man/translate/figs-you)

បងប្អូនល្ងង់ណាស់! អ្វីដែលបងប្អូនបានព្រោះទៅ

បងប្អូនមិនដឹងពីអ្វីទាល់តែសោះ

អ្វីដែលបងប្អូនបានព្រោះទៅនឹងដីគឺវាមិនដុះភ្លាមទេ លើកតែវាបានស្លាប់ជាមុនសិន

គ្រាប់ពូជនឹងមិនលូតលាស់ទេ ទាល់តែកប់ក្រោមដីជាដំបូងសិន។ ក្នុងរបៀបដូចគ្នានោះដែរ បុគ្គលនោះត្រូវស្លាប់សិនមុនពេលដែលព្រះជាម្ចាស់អាចប្រោសរស់គេ។ (សូមមើលrc://*/ta/man/translate/figs-metaphor)