km_tn/1co/15/31.md

5.7 KiB

ខ្ញុំស្លាប់ជារៀងរាល់ថ្ងៃ!

ការនិយាយបន្ថែមនេះមានន័យថា លោកស្ថិតនៅក្នុងការគ្រោះថា្នក់ដល់ស្លាប់។ លោកដឹងថា មនុស្សមួយចំនួនចង់សម្លាប់លោកពីព្រោះពួកគេមិនចូលចិត្តពីការបង្រៀនរបស់លោក។ ការបកប្រែផ្សេងទៀតៈ «ជារៀងរាល់ថ្ងៃ ខ្ញុំស្ថិតក្នុងភាពគ្រោះថ្នាក់ដល់ស្លាប់» ឬ «ជារៀងរាល់ថ្ងៃខ្ញុំប្រថុយជីវិតរបស់ខ្ញុំ‌!» (សូមមើលrc://*/ta/man/translate/figs-hyperbole)

ការនេះច្បាស់ណាស់ ដោយខ្ញុំដែលមានអំនួតនៅក្នុងបងប្អូនដែរ

លោកប៉ូលប្រើការនិយាយនេះដូចជាភ័ស្តុតាងថា លោកប្រឈមសេចក្តីស្លាប់ជារៀងរាល់ថ្ងៃ។ ការបកប្រែផ្សេងទៀតៈ «បងប្អូនអាចដឹងថានេះជាសេចក្តីពិត ដោយសារបងប្អូនដឹងពីសេចក្តីអំនួតដែលខ្ញុំមានក្នុងបងប្អូន» ឬ «បងប្អូនអាចដឹងថា នេះជាសេចក្តីពិត ដោយសារបងប្អូនដឹងថា ខ្ញុំមានអំនួតយ៉ាងធំប៉ុណ្ណាក្នុងបងប្អូនទាំងអស់គ្នា»។

ខ្ញុំដែលមានអំនួតនៅក្នុងបងប្អូនដែរ ក៏ដូចជាអំនួតដែលខ្ញុំមាននៅក្នុងព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់នៃយើងដែរ

លោកប៉ូលមានអំនួតក្នុងពួកគេដោយព្រោះព្រះគ្រិស្តយេស៊ូបានធ្វើសំរាប់ពួកគេហើយ។ កាបកប្រែផ្សេងទៀតៈ «ខ្ញុំដែលមានអំនួតក្នុងបងប្អូន ក៏ដូចជាអំនួតដែលខ្ញុំមាននៅក្នុងព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់នៃយយើងដែលបានធ្វើសំរាប់បងប្អូន»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ខ្ញុំដែលមានអំនួតនៅក្នុងបងប្អូនដែរ

ពីរបៀបដែលខ្ញុំប្រាប់អ្នកដទៃពីសចក្តីល្អរបស់បងប្អូន។

តើខ្ញុំបានចំណេញអី្វ...ប្រសិនបើ ខ្ញុំបានប្រយុទ្ធនឹងសត្វព្រៃនៅឯអេភេសូរ...សេចក្តីស្លាប់មិនរស់ឡើងវិញ

លោកប៉ូលចង់ឲ្យក្រុមជំនុំកូរិនថូសបានយល់ដោយមិនចំបាច់លោកត្រូវប្រាប់ពួកប្រាប់ពួកគេឡើយ។ នេះអាចជាសេចក្តីថ្លែងការមួយ។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំមិនបានចំណេញអ្វីនោះទេ...ដោយការប្រយុទ្ធនឹងសត្វព្រៃនៅឯអេភេសូរ...សេចក្តីស្លាប់មិនបានរស់ឡើងវិញទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ខ្ញុំបានប្រយុទ្ធនឹងសត្វព្រៃនៅឯអេភេសូរ

លោកប៉ូលសំដៅលើអ្វីមួយដែលលោកប្រាកដបានធ្វើ។ អាចមានន័យថា ទី១ លោកបាននិយាយដោយប្រៀបធៀបពីការជជែកវែកញែករបស់លោក ជាមួយការវៀនពីសាសន៍ដទៃ ឬជម្លោះផ្សេងទៀតជាមួយមនុស្សដែលចង់សម្លាប់លោក ឬ​ទី២ លោកប្រាកដជាដាក់នៅក្នុងទីលាន ដើម្បីប្រយុទ្ឋប្រឆាំងជាមួយសត្វដែលគ្រោះថា្នក់។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

ដូច្នេះសូមសីុផឹកទៅ ដ្បិតថ្ងៃស្អែកយើងស្លាប់ហើយ

លោកប៉ូលបង្រួមសេចក្តីថា គ្មានជីវិតណាវែងឆ្ងាយទៀតទេបន្ទាប់ពីសេចក្តីស្លាប់ ដូច្នេះ ជាការល្អសំរាប់ពួកយើងក្នុងការសប្បាយនៅក្នុងជីវិតនេះតាមតែយើងអាចធ្វើបាន ដោយថ្ងៃស្អែកជីវិតរបស់ពួកយើងនឹងបញ្ចប់ដោយគ្មានសេចក្តីសង្ឃឹមនៅខាងមុខនោះទេ។