km_tn/1co/15/12.md

2.7 KiB

ហេតុអ្វីបានជាបងប្អូននិយាយថា គឺមិនមានការរស់ពីសេចក្តីស្លាប់ឡើងវិញ ដូច្នេះ?

លោកប៉ូលកំពុងប្រើសំណួរនេះក្នុងការចាប់ផ្តើមប្រធានបទថ្មីមួយ។ ការបកប្រែផ្សេងទៀតៈ «បងប្អូនមិនគួរនិយាយថា មិនមានការរស់ពីសេចក្តីស្លាប់ឡើយវិញនោះទេ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

មានព្រះជន្ម

ធ្វើឲ្យមានជីវិតម្តងទៀត

ប្រសិនបើ គ្មានការរស់ពីស្លាប់ឡើងវិញមែន ដូច្នេះ សូម្បីតែព្រះគ្រិស្តក៏មិនបានមានព្រះជន្មរស់ឡើងវិញដែរ

លោកប៉ូលកំពុងប្រើករណីដើម្បីអះអាងថា មានសេចក្តីរស់ឡើងវិញពីសេចក្តីស្លាប់។ លោកដឹងថា ព្រះគ្រិស្តត្រូវបានមានព្រះជន្មរស់ឡើងវិញ ដែលនេះជាហេតុដែលមានការរស់ឡើងវិញ។ ដែលនិយាយថាគ្មានការរស់ពីស្លាប់ឡើងវិញ នោះជាការនិយាយថាព្រះគ្រិស្តក៏មិនបានមានព្រះជន្មរស់ឡើងវិញដែរ ហើយនេះជាការមិនត្រឹមត្រូវទេដោយសារលោកប៉ូលបានឃើញការរស់ពីស្លាប់របស់ព្រះគ្រិស្ត ១ កូរិនថូស ១៥ៈ៨(../15/08.md))។ (សូមមើលៈrc://*/ta/man/translate/figs-hypo)

សូម្បីតែព្រះគ្រិស្តក៏មិនបានមានព្រះជន្មរស់ឡើងវិញដែរ

នេះអាចត្រូវបានបកប្រែក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់មិនទាំងបានប្រោសព្រះគ្រិស្តឲ្យមានព្រះជន្មរស់ឡើងវិញទេ»។ (សូមមើលៈrc://*/ta/man/translate/figs-activepassive)