km_tn/1co/15/10.md

2.3 KiB

តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់ នោះខ្ញុំបានក្លាយជាខ្ញុំ

ព្រះគុណរបស់ព្រះ ឬសេចក្តីសប្បុរសរបសព្រះបានធ្វើឲ្យលោកប៉ូលក្លាយជាលោកប៉ូលមកដល់ឥឡូវនេះ។

ព្រះគុណរបស់ព្រះជាម្ចាស់ដែលក្នុងខ្ញុំ គឺមិនមែនគ្មានប្រយោជន៍ឡើយ

លោកប៉ូលកំពុងបញ្ជាក់ថាតាមរយៈការបំភ្លឺដែលព្រះធ្វើការតាមរយៈលោកប៉ូល។ ការបកប្រែផ្សេងទៀតៈ «ដោយសារទ្រង់មានចិត្តសប្បុរសដល់ខ្ញុំ ខ្ញុំអាចធ្វើការល្អៗបានជាច្រើនទៀត»។ (សូមមើលៈrc://*/ta/man/translate/figs-litotes)

ព្រះគុណរបស់ព្រះជាម្ចាស់ដែលនៅជាមួយខ្ញុំវិញ

លោកប៉ូលនិយាយពីកិច្ចការដែលលោកអាចធ្វើបានដោយសារព្រះមានចិត្តសប្បុរសដល់លោក ប្រៀបដូចជាព្រះគុណទេដែលបានធ្វើការទាំងនោះ។ ការបកប្រែផ្សេងទៀតៈ អាចមានន័យថា ទី១ នេះជាការនិយាយពិត ដែលព្រះអង្គទ្រង់ជាអ្នកធ្វើការ និងមានចិត្តសប្បុរសប្រើលោកប៉ូលដូចជាឧបករណ៍ ឬ ទី២ លោកប៉ូលកំពុងប្រើការប្រៀបធៀប ហើយនិយាយថា ព្រះមានចិត្តសប្បុរសឲ្យលោកប៉ូលធ្វើការ និងជួយឲ្យការងារលោកប៉ូលសម្រេចបានលទ្ឋផលល្អ។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)