km_tn/1co/12/12.md

4.3 KiB

ប្រយោគភ្ជាប់

លោកប៉ូលបន្តនិយាយពីអំណោយទានផ្សេងៗទៀតដែលព្រះប្រទានឲ្យអ្នកជឿ ព្រះអង្គប្រទានឲ្យអំណោយទានផ្សេងៗដល់អ្នកជឿខុសៗគ្នា ប៉ុន្តែលោកប៉ូលចង់ឲ្យពួកគេដឹងថាគ្រប់អ្នកជឿទាំងអស់ត្រូវរួមគ្នាជារូបកាយតែមួយ ដែលត្រូវបានហៅថាជា រូបកាយនៃព្រះគ្រិស្ត។ ដ្បិត នេះជាហេតុដែលអ្នកជឿគួរមានការរួបរួម។

ដ្បិត យើង​បាន​ទទួល​ពិធីជ្រមុជចូល​ក្នុង​រូបកាយ​តែ​មួយ

អាចមានន័យថា​ ទី១ ជាព្រះវិញ្ញាណដ៏វិសុទ្ធតែមួយដែលជ្រមុជយើង «ដ្បិត ព្រះវិញ្ញាណតែមួយដែលជ្រមុជយើង» ឬ ទី២ ព្រះវិញ្ញាណនោះ ដូចជាការជ្រមុជទឹក ដែលជារបៀបដែលយើងជ្រមុជចូលក្នុងរូបកាយ «ដ្បិត​ យើង​បាន​ទទួល​ពិធីជ្រមុជដោយព្រះវិញ្ញាណតែមួយ»។ (សូមមើលៈ[[rc:///ta/man/translate/figs-activepassive]] និង[[rc:///ta/man/translate/figs-metaphor]])

បើទោះជា អ្នកបម្រើ ឬ​អ្នក​ជា ​ក្តី

អ្នកបម្រើជាការតំណាងឲ្យនៃពាក្យ «ទាសករ»។ ការបកប្រែផ្សេងទៀតៈ «បើទោះជាមនុស្សជាទាសករ ឬមិនទាសករក្តី»។ (សូមមើលៈrc://*/ta/man/translate/figs-metonymy)

ហើយ​គ្រប់​គ្នា​ក៏​បាន​ត្រូវ​ផឹក​ពី​ព្រះវិញ្ញាណ​តែ​មួយ​ដែរ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀត៖ «ព្រះអង្គប្រទានឲ្យយើងទាំងអស់គ្នានូវព្រះវិញ្ញាណដដែល ហើយយើងចែករំលែកព្រះវិញ្ញាណតែមួយនោះ ដូចជាមនុស្សចែករំលែកពែងតែមួយដែរ»។ (សូមមើលៈ[[rc:///ta/man/translate/figs-activepassive]] និង[[rc:///ta/man/translate/figs-metaphor]])

តើ​នឹង​ស្តាប់​​តាម​ណាដែរ?... តើ​នឹង​ដឹង​ក្លិន​តាមណាទៅ?

នេះអាចត្រូវធ្វើជាសេចក្តីថ្លែងការបាន ។ ការបកប្រែផ្សេងទៀតៈ «បងប្អូនមិនអាចស្តាប់ទាំងអស់គ្នាបានទេ...បងប្អូនមិនអាចដឹងក្លិនទាំងអស់គ្នាបានដែរ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)«»

សុទ្ធ​តែ​ជា​អវយវៈ​តែមួយ

ពាក្យ «អវយវៈ» ជាពាក្យទូទៅសម្រាប់ផ្នែកនៃរូបរាងកាយ ដូចជា ក្បាល ដៃ ឬ ជង្គង់។ ការបកប្រែផ្សេងទៀតៈ «ផ្នែកដូចគ្នានៃរូបរាងកាយ»។

តើ​រូបកាយ​នឹង​នៅ​ឯ​ណា?

នេះអាចត្រូវធ្វើជាសេចក្តីថ្លែងការបាន ការបកប្រែផ្សេងទៀតៈ «នោះនឹងគ្មានរូបកាយទេ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)