km_tn/1co/12/01.md

3.7 KiB

ប្រយោគភ្ជាប់

លោកប៉ូលឲ្យពួកគេដឹងថាព្រះបានផ្តល់ឲ្យអំណោយទានពិសេសសម្រាប់អ្នកជឿ។ អំណោយទានទាំងនោះដើម្បីជួយដល់រូបរាងកាយនៃអ្នកជឿ។

ខ្ញុំ​មិន​ចង់​ឲ្យបងប្អូន​ទៅជា​ល្ងង់​ទេ

នេះអាចត្រូវបានបញ្ជាក់ជាវិជ្ជមាន។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំចង់ឲ្យអ្នកដឹង»។ (សូមមើលៈrc://*/ta/man/translate/figs-doublenegatives)

ដែល​ត្រូវ​បង្វែរ​ទៅ​ឯ​រូប​ព្រះ​គេ តាម​របៀបអ្វីដែលបងប្អូនបានដឹកនាំដោយពួកគេ

ពាក្យ «ត្រូវបង្វែរ» ជាការប្រៀបធៀបមួយ ដែលត្រូវបានបញ្ចុះបញ្ចូលឲ្យធ្វើអ្វីមួយដែលមិនត្រឹមត្រូវ។ ការត្រូវបានបង្វែរទៅព្រះក្លែងក្លាយជាតំណាងនៃការបញ្ចុះបញ្ចូលទាំងខុសដើម្បីឲ្យទៅថ្វាយបង្គំព្រះក្លែងក្លាយ។ ឃ្លា «ដែលត្រូវបានបង្វែរ» និង «បងប្អូនបានដឹងនាំដោយពួកគេ» អាចត្រូវបានបញ្ជាក់ក្នងទម្រង់ជាវិជ្ជមាន។ ការបកប្រែផ្សេងទៀតៈ «បងប្អូនត្រូវបានបញ្ចុះបញ្ចូលក្នុងរបៀបផ្សេងៗដើម្បីថ្វាយបង្គំព្រះក្លែងក្លាយ ជាព្រះដែលមិនចេះនិយាយ» ឬ «បងប្អូនជឿលើពាក្យកុហក មិនដឹងថាយ៉ាងម៉េច ហើយបងប្អូនក៏ថ្វាយបង្គំព្រះក្លែងក្លាយដែលមិនចេះនិយាយទៀត»។ (សូមមើលៈ[[rc:///ta/man/translate/figs-metaphor]] និង[[rc:///ta/man/translate/figs-activepassive]])

មិន​ដែល​មាន​អ្នក​ណា​និយាយដោយ​នូវ​ព្រះវិញ្ញាណ​នៃ​ព្រះ​ជាម្ចាស់

អាចមានន័យថា ទី១ «គ្មានគ្រិស្តបិរស័ទណាដែលមានព្រះវិញ្ញាណនៃព្រះក្នុងគាត់អាចនិយាយពាក្យនោះទេ» ឬ ទី២ «គ្មាននរណាដែលថ្លែងទំនាយដោយអំណាចនៃព្រះវិញ្ញាណរបស់ព្រះអាចនិយាយពាក្យនោះបាននោះដែរ»។

ព្រះយេស៊ូ​ត្រូវ​បណ្តាសា

ព្រះនិងដាក់ទណ្ឌកម្មព្រះគ្រិស្ត ឬ «ព្រះនិងធ្វើឲ្យព្រះគ្រិស្តរងទុក្ខ»

ជាអ្នកដែលកំពុងធ្វើការគ្រប់យ៉ាងក្នុងអ្នករាល់គ្នា

ជាហេតុដែលអ្នករាល់គ្នាមានពួកគេ។