km_tn/1co/11/01.md

2.4 KiB

ប្រយោគភ្ជាប់

បន្ទាប់ពីរំលឹកពួកគេឲ្យតាមលោក ក្នុងរបៀបដែលលោកដើរតាមព្រះគ្រិស្ត លោកប៉ូលក៏ផ្តល់នូវការបង្រៀនជាក់លាក់មួយចំនួនដល់ស្រ្តី និងបុរសក្នុងការរស់នៅក្នុងភាពជាអ្នកជឿ។

​បងប្អូន​នឹក​ដល់​ខ្ញុំ​ក្នុង​គ្រប់​ការទាំងអស់

បងប្អូនគិតពីខ្ញុំគ្រប់ពេលវេលា ឬ​ «បងប្អូនតែងតែព្យាយាមធ្វើតាមអ្វី ដែលខ្ញុំចង់ឲ្យបងប្អូនធ្វើ» ក្រុមជំនុំកូរិនថូសបានភ្លេចថាលោកប៉ូលជានរណា ឬ ពីអ្វីដែលលោកបានបង្រៀនពួកគេ។

ឥឡូវ ខ្ញុំចង់ប្រាប់

អាចមានន័យថា ទី១ «ដោយសាររឿងនេះ ខ្ញុំចង់ប្រាប់» ឬ ទី២ «ទោះជាយ៉ាងណាក៏ដោយ ខ្ញុំចង់ប្រាប់»។

គឺជាក្បាល

មានសិទ្ធិអំណាចលើ

មនុស្សប្រុសគឺជាក្បាលរបស់មនុស្សស្រី

អាចមានន័យថា ទី១ «បុរសមានសិទ្ធិអំណាចលើស្រ្តី» ឬ ទី២ «ប្តីមានសិទ្ធិអំណាចលើប្រពន្ធ»។

ដោយបិតបាំង​​ក្បាលរបស់គាត់

ដោយធ្វើយ៉ាងដូច្នេះ បន្ទាប់ពីពាក់ក្រណាត់ ឬ ពាក់ស្បៃនៅលើក្បាលរបស់លោក

មិនឲ្យតម្លៃក្បាលខ្លួនឯង

អាចមានន័យថា ទី១ «ធ្វើឲ្យខូចកិត្តិយសខ្លួនឯង» ឬ ទី២ «ធ្វើឲ្យខូចកិត្តិនាមចំពោះព្រះគ្រិស្តដែលទ្រង់ជាសិរសា»។