km_tn/1co/10/28.md

9.3 KiB

ប៉ុន្តែ ប្រសិនបើ មានគេប្រាប់ថា...កុំហូបធ្វើអី្វ...សម្រាប់អ្នកដែលបានប្រាប់បងប្អូន

ការបកប្រែខ្លះទៀតដាក់ខគម្ពីរនេះបន្តទៀត «ហើយមិនមែនជារបស់អ្នក» នៅក្នុងខគម្ពីរបន្ទាប់ នៅក្នុងវង់ក្រចក ពីព្រោះ ទី១ ទម្រង់នៃពាក្យ «អ្នក» និង «បរិភោគ» ទាំងនេះជាឯកវចនៈ​ ប៉ុន្តែ លោកប៉ូលប្រើពហុវចនៈភ្លាមៗពីមុន និងបន្ទាប់ពី នៅក្នុងប្រយោគនេះ ទី២ ពាក្យ «ដ្បិត ហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំ ត្រូវបានជំនុំជម្រះដោយសារមនសិការរបស់អ្នកដទៃទៅវិញ?» នៅក្នុងខគម្ពីរបន្ទាប់ហាក់បីដូចជំរុញឲ្យធ្វើ «បរិភោគពីអ្វីដែលបានដាក់នៅខាងមុខបងប្អូនដោយមិនចាំបាច់សួរពីមនសិការរបស់ខ្លួនទេ» ១កូរិនថូស ១០ៈ២៧ (../10/27.md)) ជាជាង «មនសិការរបស់មនុស្សដទៃទៀត»។ (សូមមើលៈrc://*/ta/man/translate/figs-you)

មានគេប្រាប់ថា...កុំហូបធ្វើអី្វ...បានប្រាប់បងប្អូន

លោកប៉ូលនិយាយពីក្រុមជំនុំកូរិនថូសដែលពួកគេជាមនុស្សតែមួយដូច្នេះពាក្យ «បងប្អូន» និងបទបញ្ញាតិ្ត «កុំបរិភោគ» ទាំងនេះជាឯកវចនៈ។ (សូមមើលៈrc://*/ta/man/translate/figs-you)

ខ្ញុំមិនបាននិយាយថាវាខុសនឹងមនសិការ របស់បងប្អូននោះទេ តែបារម្ភពីមនសិការអ្នកដទៃវិញ

ការបកប្រែមួយចំនួនបានដាក់ពាក្យទាំងនេះរួមជាមួយាពាក្យនៅក្នុងខគម្ពីរពីខាងមុខពាក្យមួយនេះ ក្នុងវង់ក្រចក ពីព្រោះ ទី១​ ទម្រង់នៃពាក្យ «របស់អ្នក» ពាក្យនេះជាឯកវចនៈ ប៉ុន្តែ លោកប៉ូលប៉ុន្តែលោកប៉ូលប្រើពហុវចនៈភ្លាមៗពីមុន និងបន្ទាប់ពី នៅក្នុងប្រយោគនេះ ទី២ ពាក្យ «ដ្បិត ហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំ ត្រូវបានជំនុំជម្រះដោយសារមនសិការរបស់អ្នកដទៃទៅវិញ?» នៅក្នុងខគម្ពីរបន្ទាប់ហាកបីដូចជំរុញឲ្យធ្វើ «បរិភោគពីអ្វីដែលបានដាក់នៅខាងមុខបងប្អូនដោយមិនចាំបាច់សួរពីមនសិការរបស់ខ្លួនទេ» ១កូរិនថូស ១០ៈ២៧ (../10/27.md)) ជាជាង «មនសិការរបស់មនុស្សដទៃទៀត»។ (សូមមើលៈrc://*/ta/man/translate/figs-you)

របស់បងប្អូននោះទេ

លោកប៉ូលនិយាយពីក្រុមជំនុំកូរិនថូសដែលពួកគេជាមនុស្សតែមួយដូច្នេះពាក្យ «របស់បងប្អូន» ពាក្យនេះជាឯកវចនៈ។ (សូមមើលៈrc://*/ta/man/translate/figs-you)

ដ្បិតហេតុអ្វី...មនសិការ?

សំណួរនេះអាចមានន័យទៅតាមសំណួរនៅក្នុងខគម្ពីរបន្តបន្ទាប់ ដូចជាទី១ ពាក្យ «ដ្បិត» សំដៅទៅលើ ១ កូរិនថូស ១០ៈ២៧ (../10/27.md)។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំមិនបានសួរសំណួរអំពីមនសិការនោះទេ ដូច្នេះហេតុអ្វី...មនសិការ?» ឬ ទី២ លោកប៉ូលដកស្រង់ពីអ្វីដែលក្រុមជំនុំកូរិនថូសកំពុងគិត។ ការបកប្រែផ្សេងទៀតៈ «ប្រហែលអ្នកមួយចំនួនគិតថា ដ្បិត ហេតុអ្វី...មនសិការ?»

ហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំ ត្រូវបានជំនុំជម្រះដោយសារមនសិការរបស់អ្នកដទៃទៅវិញ?

អ្នកនិយាយចង់ឲ្យអ្នកដែលបានលឺឆ្លើយសំណួរនៅក្នុងចិត្តរបស់គាត់។ ការបកប្រែផ្សេងទៀតៈ «បងប្អូនគួរតែដឹងដោយមិនចាំបាច់ខ្ញុំនិយាយប្រាប់អ្នកទេថា គ្មាននរណាម្នាក់អាចនិយាយថាខ្ញុំធ្វើខុសនោះទេដោយគ្រាន់តែអ្នកនោះមានគំនិតត្រូវ ឬខុសដែលការគិតទាំងអស់នោះខុសពីគំនិតរបស់ខ្ញុំឡើយ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

ប្រសិន​បើ​ ខ្ញុំ​ទទួល​ទាន​អាហារ​ទាំង​មានឥរិយាបទល្អ ហេតុ​អ្វី​បាន​ជា​គេ​រិះគន់​ខ្ញុំ​អំពី​អាហារ ដែល​ខ្ញុំ​បាន​អរ​ព្រះ‌គុណ​ព្រះអង្គ​រួច​ហើយ​នោះ​ទៅ​វិញ?

អ្នកនិយាយចង់ឲ្យអ្នកដែលបានលឺឆ្លើយសំណួរនៅក្នុងចិត្តរបស់គាត់។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំបរិភោគអាហារទាំងការដឹងគុណ ដូច្នេះ មិនគួរឲ្យនរណាម្នាក់ប្រមាថចំពោះសេចក្តីដែលខ្ញុំអរគុណនោះទៅវិញ?» (សូមមើលៈrc://*/ta/man/translate/figs-rquestion)

ប្រសិនបើខ្ញុំទទួលទាន

ប្រសិនបើ លោកប៉ូលមិនបានដក់ស្រង់ពីការគិតរបស់ក្រុមជំនុំកូរិនថូសនោះទេ ពាក្យ ​«ខ្ញុំ» តំណាងឲ្យអស់អ្នកដែលបរិភោគអាហារទាំងការអរព្រះគុណ។ «ដ្បិត អ្នកដែលបានទទួលទាន» ឬ «នៅពេលអ្នកបរិភោគ» ។

ទាំង​មានឥរិយាបទល្អ

ហើយអរព្រះគុណសំរាប់ការនេះ ឬ «អរគុណដល់អ្នកដែលបានឲ្យមកខ្ញុំចំពោះការនេះ»។

​កុំ​ធ្វើ​ឲ្យ​សាសន៍​យូដា សាសន៍​ក្រិក ឬ​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់រវាត​ចិត្ត​ឡើយ

កុំធ្វើឲ្យសាសន៍យូដា សាសន៍ក្រិកមិនពេញចិត្តឡើយ ឬ «កុំធ្វើឲ្យសាសន៍យូដា ឬ សាសន៍ក្រិកខឹងឡើយ»។

ខ្ញុំ​បានព្យាយាម​​ផ្គាប់​ចិត្ត​មនុស្ស​ទាំង​អស់

ធ្វើឲ្យមនុស្សទាំងអស់សប្បាយចិត្ត។

ខ្ញុំ​មិន​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ

ខ្ញុំមិនបានធ្វើអ្វីតាមតែបំណងចិត្តរបស់ខ្ញុំនោះទេ។

សម្រាប់​មនុស្ស​ជាច្រើនវិញ

សម្រាប់មនុស្សរឹតតែច្រើនតាមតែអាចធ្វើទៅបាន។