km_tn/1co/10/18.md

6.0 KiB

តើអស់អ្នកដែលហូបតង្វាយដែល​ថ្វាយ​ជា​យញ្ញ‌បូជា មានចំណែកនៅក្នុងអាសនៈទេ?

លោកប៉ូលរំលឹកក្រុមជំនុំកូរិនថូសពីអ្វីដែលពួកគេធ្លាប់បានដឹងហើយ ដើម្បីលោកអាចឲ្យព័ត៌មានថ្មីទៅពួកគេបាន។ ការបកប្រែផ្សេងទៀតៈ «អស់អ្នកដែលហូបតង្វាយដែលបានថ្វាយជាយញ្ញបូជា មានចំណែកក្នុងការផ្តល់ពរពីអាសនៈ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

តើខ្ញុំកំពុងនិយាយអំពីអ្វី?

លោកប៉ូលរំលឹកក្រុមជំនុំកូរិនថូសពីអ្វីដែលពួកគេធ្លាប់បានដឹងហើយ ដើម្បីលោកអាចឲ្យព័ត៌មានថ្មីទៅពួកគេបាន។ ការបកប្រែផ្សេងទៀតៈ «សូមឲ្យខ្ញុំនិយាយសារជាថ្មីម្តងទៀតពីអ្វីដែលខ្ញុំកំពុងនិយាយ» ឬ «ខ្ញុំមានន័យយ៉ាងនេះ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

តើព្រះក្លែងក្លាយមានប្រយោជន៍ទេ?

លោកប៉ូលចង់ឲ្យក្រុមជំនុំកូរិនថូសឆ្លើយសំណួរនៅក្នុងចិត្តរបស់ពួកគេដូច្នេះ លោកមិនចាំបាច់និងនិយាយប្រាប់ពួកគេទេ។ ការបកប្រែផ្សេងទៀតៈ «អ្នកបានដឹងហើយ ខ្ញុំមិនបាននិយាយថាព្រះក្លែងក្លាយជាអ្វីមួយពិតប្រាកដនោះទេ»។ (សូមមើលៈ[[rc:///ta/man/translate/figs-rquestion]] និង[[rc:///ta/man/translate/figs-ellipsis]])

ឬតើអាហារដែលបានសែនដល់ព្រះក្លែងក្លាយគ្មានប្រយោជន៍ទេឬអី?

លោកប៉ូលចង់ឲ្យក្រុមជំនុំកូរិនថូសឆ្លើយសំណួរនៅក្នុងចិត្តរបស់ពួកគេដូច្នេះ លោកមិនចាំបាច់និងនិយាយប្រាប់ពួកគេទេ។ ការបកប្រែផ្សេងទៀតៈ «អ្នកបានដឹងហើយ ខ្ញុំមិនបាននិយាយថា អាហារដែលបានសែនដល់ព្រះក្លែងក្លាយនោះមិនមានសារសំខាន់នោះទេ»។ (សូមមើលៈ[[rc:///ta/man/translate/figs-rquestion]] និង[[rc:///ta/man/translate/figs-ellipsis]]) « »

បងប្អូនមិនអាចផឹកពីពែងរបស់ព្រះជាម្ចាស់ ហើយនិងពីពែងរបស់អារក្សផងបាននោះទេ

លោកប៉ូលនិយាយពីអ្នកផឹកពែងរួមគ្នាជាមួយសាតាំងដែលជាភស្តុតាងបញ្ជាក់ថាអ្នកនោះជាមិត្តរបស់អារក្ស។ ការបកប្រែផ្សេងទៀតៈ «មិនអាចទៅរួចទេសម្រាប់អ្នកក្នុងការធ្វើជាមិត្តសំឡាញ់របស់ព្រះអម្ចាស់ផង និងអារក្សនោះទេ»។ (សូមមើលៈrc://*/ta/man/translate/figs-metonymy)

បងប្អូនមិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយអារក្សផងនោះទេ

មិនអាចទៅរួមទេសំរាប់បងប្អូនក្នុងការធ្វើជារាស្រ្តដ៏ពិតប្រាកដរបស់ព្រះអម្ចាស់ផង ហើយជារាស្រ្តរបស់អារក្សផងនោះទេ។

ឬ​មួយ​ក៏​យើង​ចង់​ឲ្យ​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ប្រចណ្ឌ?

លោកប៉ូលចង់ឲ្យក្រុមជំនុំកូរិនថូសឆ្លើយសំណួរនេះក្នុងចិត្តរបស់ពួកគេ។ ការបកប្រែផ្សេងទៀតៈ «បងប្អូនគួរតែដឹងដោយមិនចាំបាច់ខ្ញុំប្រាប់ទេថា មិនត្រឹមត្រូវទេដែលធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ប្រចណ្ឌ»។

ញុះញ៉ង់

ធ្វើឲ្យមានកំហឹង ឬ ខឹង។

​យើងមិន​ខ្លាំង​ពូកែ​ជាង​ព្រះអង្គទេ មែនទេ?

លោកប៉ូលចង់ឲ្យក្រុមជំនុំកូរិនថូសឆ្លើយសំណួរនេះក្នុងចិត្តរបស់ពួកគេ។ ការបកប្រែផ្សេងទៀតៈ «បងប្អូនគួរតែដឹងដោយមិនចាំបាច់ខ្ញុំប្រាប់ទេថា យើងមិនខ្លាំងពូកែជាងព្រះអង្គទេ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)