km_tn/1co/10/14.md

3.7 KiB

ប្រយោគភ្ជាប់

លោកប៉ូលបន្តការរំលឹកពួកគេឲ្យនូវតែបរិសុទ្ឋ និងនូវឲ្យឆ្ងាយពីការថ្វាយបង្គំព្រះក្លែងក្លាយ និងអំពើប្រាសចាកសីលធម៌ខណៈលោកនិយាយពីពិធីលៀងព្រះអម្ចាស់ ដែលជាការតំណាងឲ្យព្រះលោហិត និងរូបកាយរបស់ព្រះគ្រិស្ត។

ចូររត់ចេញពីព្រះ‌ក្លែង‌ក្លាយ​ចុះ

លោកប៉ូលនិយាយពីមនុស្សដែលកំពុងថ្វាយបង្គំព្រះក្លែងក្លាយ វាហាក់បីដូចជាមនុស្សដែលបានជូបសត្វសាហាវ។ ការបកប្រែផ្សេងទៀតៈ «ធ្វើអ្វីតាមតែអ្នកធ្វើទៅបានដើម្បីគេចឲ្យឆ្ងាយពីការថ្វាយបង្គំព្រះក្លែងក្លាយ»។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

​ពែង​នៃ​ព្រះ‌ពរ​

លោកប៉ូលនិយាយពីការប្រទានពររបស់ព្រះតាមរយៈស្រាទំពាំងបាយជូរ​នៅក្នុងពែងដែលជាក្បួនខ្នាតនៃពិធីលាងព្រះអម្ចាស់។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

យើងមានពរ

សម្រាប់យើងក្នុងការអរគុណព្រះ។

តើមិនមាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ដទេឬអី?

លោកប៉ូលរំលឹកដល់ក្រុមជំនុំកូរិនថូសពីអ្វីដែលពួកគេបានដឹងហើយថា ពែងនៃស្រាទំពាំងបាយជូរចែករំលែក ជាតំណាងនៃការចូលរួមជាមួយព្រះលោកហិតរបស់ព្រះគ្រិស្ត។ ការបកប្រែផ្សេងទៀតៈ «យើងរួមជាមួយព្រះលោហិតរបស់ព្រះគ្រិស្ត»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

នំបុ័ងដែលយើងកាច់ តើយើងមិនបាន​ចូល​រួម​ជា​មួយ​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ដ​ដែរទេឬអី

លោកប៉ូលរំលឹកដល់ក្រុមជំនុំកូរិនថូសពីអ្វីដែលពួកគេបានដឹងហើយ។ ការបកប្រែផ្សេងទៀត «យើងចូលរួមក្នុងរូបកាយព្រះគ្រិស្តនៅពេលយើងចែកនំបុ័ង»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

ការចូលរួមចំណែក

ជាការរួមចំណែកក្នុង ឬ «ការចូលរួមស្មើគ្នាជាមួយអ្នកដទៃ»។

កាច់នំប័ុង

ជាផ្នែកនៃនំប័ុងមួយដែលជាចំណិត ឬ ការកាច់ឲ្យទៅជាចំណិតមុនពេលត្រូវបានបរិភោគ។