km_tn/1co/10/01.md

3.3 KiB

ប្រយោគភ្ជាប់

លោកប៉ូលរំលឹកប្រាប់ពួកគេជាឧទាហរណ៍នៃបទពិសោធន៍របស់ឪពុកនៃជនជាតិយូដាដែលជាបុព្វបុរសរបស់ពួកគេអំពីអពើអសីលធម៌ និងការថា្វយបង្គំព្រះក្លែងក្លាយ។

បុព្វបុរស ​របស់​យើង

លោកប៉ូលសំដៅលើសម័យកាលនៃលោកម៉ូសេនៅក្នុងព្រះគម្ពីរនិក្ខមនំនៅពេលរាស្រ្តអីុស្រាអែលត្រូវភៀសខ្លួនឆ្លងកាត់សមុទ្រក្រហមទាំងបង្ខំដោយសារទាហានរបស់អេសុីប ពាក្យ «របស់យើង» សំដៅលើលោកផ្ទាល់ និងក្រុមជំនុំកូរិនថូសរួមបញ្ចូលដែរ។ (សូមមើលៈrc://*/ta/man/translate/figs-inclusive)

បាន​ដើរ​ឆ្លង​សមុទ្រ​ទាំង​អស់​គ្នា

សមុទ្រនេះហៅដោយឈ្មោះពីរ គឺសមុទ្រក្រហម និងសមុទ្រត្រែង។

ពួក​លោក​បាន​ទទួល​ពិធី​ជ្រមុជជា​មួយ​លោក​ម៉ូសេ​

គ្រប់អ្នកដើរតាមបានបេ្តជ្ញាជាមួយលោកម៉ូសេ។

ក្នុង​ពពក

ក្នុងពពកតំណាងពីព្រះវត្តមាននៃព្រះ និងការដឹកនាំរាស្រ្តអុីស្រាអែលអំឡុងពេលថ្ងៃ។

ពិសាទឹកខាងឯវិញ្ញាណដូចគ្នា... ខាងឯវិញ្ញាណពីថ្ម

ពិសាទឹកដូចគ្នាដែលព្រះបានធ្វើការអស្ទារ្យលើសពីធម្មតាក្នុងការយកទឹកចេញពីថ្ម... ថ្មនៃការអស្ទារ្យលើសពីធម្មតា។

ថ្មនោះគឺជាព្រះគ្រិស្ត

«ថ្ម» គឺជាន័យត្រង់ ជារូបរាងថ្មមួយ ដូច្នេះ ជាការល្អគួរតែបកប្រែទៅតាមន័យត្រង់របស់វា។ ប្រសិនបើភាសារបស់អ្នកមិនអាចបកប្រែថា ថ្មមួយនោះជាឈ្មោះរបស់នរណាម្នាក់នោះទេ សុំចាត់ទុកពាក្យ «ថ្ម» ជាការប្រៀបធៀបពីអំណាចរបស់ព្រះគ្រិស្តដែលបានបង្ហាញថាតាមរយៈថ្ម។ ការបកប្រែផ្សេងទៀតៈ «ជាព្រះគ្រិស្តដែលបានធ្វើការអស្ចារ្យតាមរយៈថ្ម»។ (សូមមើលៈrc://*/ta/man/translate/figs-metonymy)