km_tn/1co/09/24.md

5.5 KiB

ប្រយោគភ្ជាប់

លោកប៉ូលពន្យល់ថា លោកប្រើសេរីភាពដែលលោកមានក្នុងព្រះគ្រិស្តក្នុងការកែតម្រង់ខ្លួនឯង។

តើបងប្អូនមិនដឹងទេឬអីថា អ្នករត់ប្រណាំងទាំងអស់ត្រូវរត់ដល់ទីប្រកួត ប៉ុន្តែ មានតែម្នាក់ទេដែលនឹងទទួលភួង​ជ័យ?

លោកប៉ូលរំលឹកដល់ក្រុមជំនុំកូរិនថូសពីអ្វីដែលពួកគេដឹង ដើម្បីលោកអាចបន្ថែមព័ត៌មានថ្មីបាន។ ការបកប្រែផ្សេងទៀតៈ «ចូរឲ្យខ្ញុំរំលឹកអ្នកថា បើទោះជាអ្នករត់ប្រណាំងទាំងអស់ត្រូវរត់ ប៉ុន្តែ មានតែអ្នករត់តែម្នាក់ទេដែលនឹងទទួលភួងជ័យ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

រត់

លោកប៉ូលប្រៀបផ្ទឹមការរស់នៅជាជីវិតគ្រិស្តបរិស័ទ និងការធ្វើការថ្វាយព្រះជាការរត់ប្រណាំង និងជាការក្លាយជាអត្តពលិក។ ក្នុងការប្រណាំង ជីវិតជាគ្រិស្តបរិស័ទ និងការធ្វើការថ្វាយព្រះទាមទារការលុតដំុយ៉ាងតឹងរឹងដែលជាផ្នែកមួយចំពោះអ្នករត់ ហើយក្នុងការប្រណាំង គ្រិស្តបរិស័ទមានគោលដៅយ៉ាងជាក់លាក់។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

ដូច្នេះ ចូលរត់ក្នុងរបៀបដែលអ្នកនិងទទួលយបានភួង​ជ័យ

លោកប៉ូលនិយាយពីរង្វាន់របស់ព្រះដែលនិងផ្តល់ឲ្យប្រជារាស្រ្តដ៏ស្មោះត្រង់របស់ទ្រង់ ក៏ដូចជារង្វាន់ដែលនិងផ្តល់ឲ្យចំពោះអ្នកប្រកួតអត្តពលិកផងដែរ។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

ភួងជ័យដែលខូចរលួយ...រីឯ​យើង​វិញ យើង​នឹង​ទទួល​ភួង​ជ័យ​ដែល​មិន​ចេះ​រលាយ​សាប‌សូន្យ​វិញ

ភួងជ័យជាការមួរបញ្ចូលគ្នានៃស្លឹកមួយបាច់។ ភួងជ័យត្រូវបានផ្តល់ឲ្យទៅជារង្វាន់សម្រាប់អត្តពលិកដែលបានឈ្នះការប្រកួត។ លោកប៉ូលនិយាយពីជីវិតអស់កល្បដែលជាភួងជ័យដែលមិនចេះរីងស្ងួតឡើយ។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

ខ្ញុំមិនបានរត់ដោយគ្មានគោលដៅ ហើយមិនដាល់ខ្យល់ដែរ

ពាក្យ «ការរត់» និង «ការប្រដាល់» ទាំងពីរនេះជាការប្រៀបធៀបពីការរស់នៅក្នុងជីវិតជាគ្រិស្តបរិស័ទ និងការបម្រើព្រះ។ នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់វិជ្ជមាន។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំដឹងយ៉ាងច្បាស់ពីហេតុដែលខ្ញុំរត់ និងខ្ញុំដឹងពីអ្វីដែលខ្ញុំនឹងធ្វើពេលខ្ញុំឡើយប្រដាល់»។ (សូមមើលៈ[[rc:///ta/man/translate/figs-metaphor]] និង[[rc:///ta/man/translate/figs-doublenegatives]])

ខ្លួន​ខ្ញុំ​ផ្ទាល់​ និងត្រូវទទួលស្គាល់យ៉ាងពេញលេញវិញ​

នេះជាប្រយោគអសកម្មអាចដាក់ជាឃ្លាថ្មីក្នុងទម្រង់សកម្ម។ ការវិនិច្ឆ័យនៃការប្រកួត ឬ ការប្រជែងជាការប្រៀបធៀបពីព្រះ។ ការបកប្រែផ្សេងទៀតៈ «ចៅក្រមនិងទទួលស្គាល់ខ្ញូំយ៉ាងពេញលេញ» ឬ «ព្រះនឹងមិននិយាយថា ខ្ញុំបានបរាជ័យក្នុងការស្តាប់បង្គាប់នូវក្រឹតវិន័យរបស់ព្រះអង្គទេ»។ (សូមមើលៈ[[rc:///ta/man/translate/figs-activepassive]] និង[[rc:///ta/man/translate/figs-metaphor]])